ឆាម្រះសាច់កង្កែប
គ្រឿងផ្សំ
សាច់កង្កែប ៥០០ ក្រាម, ម្រះ ១ ផ្លែ, ដើមខ្ទឹម ២ ដើម, មើមខ្ទឹមស ៣ កំពឹស, អំបិល ១ ស្លាបព្រាកាហ្វេ, ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ, ម្សៅឆា ២ ស្លាបព្រាបាយ, ស្រា ១ ស្លាបព្រាកាហ្វេ, ប្រេងល្ងកន្លះស្លាបព្រាកាហ្វេ និងម្សៅស៊ុបខ្នរ ១ ស្លាបព្រាកាហ្វេ។
វិធីធ្វើ
១- ពុះផ្លែម្រះជាពីរ ដោយខ្វេះស្នូល និងគ្រាប់ចេញ រួចហើយមួយចំហៀងត្រូវច្រៀកជា៣ ចម្រៀក និងហាន់ជាបន្ទះចំណិតស្ដើងៗ ទើបយកទៅស្រុសនិងទឹកក្ដៅ និង លាងទឹកត្រជាក់ជាចុងក្រោយទុកប្រើការ។
២- លាងកង្កែបឲ្យស្អាត រួចកាប់ជាដុំធំៗ បន្ទាប់មកត្រូវប្រឡាក់ជាមួយនិងអំបិលកន្លះស្លាបព្រាកាហ្វេ, ម្រេចម៉ដ្ឋ, ម្សៅឆា ផ្អាប់ទុកមួយសន្ទុះទុកប្រើការ។ រីឯមើមខ្ទឹមសត្រូវដំឲ្យម៉ដ្ឋ និង ហាន់ដើមខ្ទឹមជាកង់ៗទុកប្រើការ។
៣- ដាក់ខ្លាញ់ ឬ ប្រេងឆាសម្រាប់បំពងសាច់កង្កែប ពេលឆ្អិនស្រួលបួលត្រូវដួសចេញ។
៤- ក្នុងខ្ទះត្រូវទុកខ្លាញ់ ឬ ប្រេងឆាប្រហែលជាមួយស្លាបព្រាបាយ រង់ចាំខ្ទះក្ដៅហុយផ្សែងចាក់ខ្ទឹមស និង ដើម្បីខ្ទឹមចូលឆាយកក្លិនឈ្ងុយ ទើបចាក់សាច់កង្កែបចូលឆាត្រឡប់ចុះឡើង ចាក់ស្រា និងម្រះចូលឆាហើយបង់អំបិល ស្ករ ម្សៅស៊ុប និងចុងក្រោយស្រោចប្រេងល្ង និងដួសដាក់ចានមកទទួលបាន៕

No comments:
Post a Comment