វត្តភ្នំ បេះដូងនៃទីក្រុងភ្នំពេញវត្តភ្នំគឺជាបេះដូងនៃទីក្រុងភ្នំពេញ ដែលផ្តល់ឈ្មោះដល់ទីក្រុងនេះ។ វត្តភ្នំមានកំពស់ ២៧ម៉ែត្រដែលត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៣៧៣ និងជាសំណង់សាសនាដែលមានកំពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ។ មានរឿងព្រេងមួយតំណាលថា មានស្រ្តីមេមាយម្នាក់ឈ្មោះ ពេញ ថ្ងៃមួយបានដើរលេងតាមដងទន្លេមេគង្គ ក៏បានឃើញដើមគគីមួយដណ្តែតជិតច្រាំងទន្លេ គាត់ក៏បានហៅអ្នកជិតខាងមកជួយទាញយកដើមគគីនោះ។ នៅក្នុង ( អានត...)
ប្រាសាទព្រះវិហារ |
ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំ ( អានត...)
ភ្នំដោះក្រមុំរមណីយដ្ឋានធម្មជាតិស័ក្តិសិទ្ធិសំរាប់ការបួងសួង
ខេត្តមណ្ឌលគិរី ៖ រមណីយដ្ឋានធម្មជាតិ
ភ្នំដោះក្រមុំគឺជាកន្លែងមួយដ៏ល្បីល្បាញថា មានបារមីពូកែស័ក្តិសិទ្ធិសំរាប់អ្នកបួងសួងសុំសេចក្តីសុខ និងរកស៊ីមានបានសំបូរធូរធារ។ ដោយសារតែភាពល្បីល្បាញនេះ រមណីយដ្ឋានភ្នំដោះក្រមុំតែងតែមានភ្ញៀវទៅសែនព្រេន និងបួងសួងមិនដែលដាច់ជារៀងរាល់ថ្ងៃ។ អ្នកទៅសែនព្រេនមានដូចជាជនជាតិព្នង ខ្មែរ ចិន វៀត ( អានត...)
ប្រាសាទកោះកេរ្តិ៍
ប្រាសាទកោះកេរ្តិ៍ មានទីតាំងនៅភូមិស្រយ៉ង់ជើង ឃុំស្រយង់ ស្រុកគូលេនមានចម្ងាយ៧៤ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ។ ក្រុមប្រាសាទកោះកេរ្តិ៍សង់លើដីខ្ពង់រាបឈ្មោះឆកគគី ។ ប្រាសាទនេះកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មទី៤ ក្នុងរវាងគ្រិស្តសករាជ (៩២៨-៩៤២) ជារាជធានីសម័យបុរាណ ប្រាសាទនេះកសាងឡើង សម្រាប់ឧទ្ទិសដល់អាទិទេព មួយអង្គនាម ត្រីភូវនេស្វរៈដែលសិលាចារិកជាភាសាខ្មែរហៅថា ” កម្រតែងដ៍រាជា“ ដែលជាអាទិទេពធំ ឬ ផ្ដល់សេចក្ដីសុខក្នុងពិធី ( អានត...)
រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិអន្លង់ធំ មានទីតាំងនៅឃុំព្រែកត្នោត នៃខេត្តកំពតត្រូវបានបង្កើតឡើងដោយប្រជាសហគមន៍កាលពីពេលថ្មីៗនេះ ដើម្បីផ្តល់ឱកាសដល់ភ្ញៀវទេសចរបានងូតទឹកជ្រោះលេងកំសាន្ត បន្ទាប់ពីរមណីដ្ឋានប្រវត្តិសាស្រ្តទឹកឈូរបានបាត់បង់ការទាក់ទាញដោយសារ ទឹកមិនស្អាត។
គេរំពឹងថារមនីយដ្ឋានថ្មីនេះនឹងទទួលបានការគាំទ្រពីសំណាក់ ភ្ញៀវទេសចរជាតិ និងបរទេសដែលនិយមងូតទឹកជ្រោះ និងបរិសា្ថនធម្មជាតិ។
No comments:
Post a Comment