ចំណេះជាអាហារ ប្រាជ្ញាជាអាវុធ
ក្រោយពីរៀនចប់ហើយ ការដាក់ពាក្យចូលធ្វើការងារអាចចាត់ទុកជា ចំណុចសំខាន់មួយទៀតនៃជីវិត។ មនុស្សភាគច្រើនប្រហែលជាកំពុង ព្យាយាមស្វែងរកការងារធ្វើយ៉ាងសស្រាក់សស្រ៊ាំ និងមានការងារក្នុងក្តី ស្រម៉ៃដែលចង់ធ្វើនៅក្នុងចិត្ត រួមទាំងអ្នកដែលមានបទពិសោធន៍ក្នុងការធ្វើ ការខ្លះរួចមកហើយ ប៉ុន្តែកំពុងគិតចង់ប្តូរការងារថ្មី។ ចន្លោះពេលនេះ អាច ចាត់ទុកថាជាឱកាសល្អក្នុងការសម្លឹងរកការងារដែលត្រូវនឹងជំនាញ និងការងារដែលខ្លួនពេញចិត្ត។
ប៉ុន្តែក្នុងចន្លោះពេលដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះបែបនេះ ការស្វែងរក ការងារធ្វើប្រាកដជាលំបាក តើមែនទេ? មាននិស្សិតដែលទើបតែចប់ថ្មីៗ ដើរទាត់ខ្យល់ក៏មានចំនួនមិនតិចនោះទេ ពីព្រោះដោយសារតែអ្នករាល់គ្នា ខិតខំព្យាយាមស្វែងរកការងារធ្វើរៀងៗ ខ្លួន។ ពេលខ្លះទោះបីជាអ្នកដែល មានបទពិសោធន៍ក្នុងការធ្វើការមកហើយនោះ ក៏ត្រូវប្រកួតប្រជែងជាមួយ នឹងនិស្សិតដែលទើបតែចប់ថ្មីៗ ដែលជាជម្រើសមួយទៀតរបស់ក្រុម ហ៊ុននានា។
ឱ្យបានជោគជ័យក៏ត្រូវតែមាន ទិចនិច ដែរ
អាចនិយាយបានថាត្រូវចាប់ផ្តើមតាំងតែ
ការត្រៀមខ្លួន
មុនពេលដាក់ពាក្យចូលធើ្វការ ក៏អាចថាបាន
ព្រោះប្រសិនជាមានការត្រៀមខ្លួនបានគ្រប់ជ្រុងជ្រោយហើយ
ការងារក្នុងក្តីសុបិន្តរបស់យើង
ប្រាកដជានៅមិនឆ្ងាយ និងឈោងចាប់មិនដល់នោះទេ។
មុននឹងយើងសម្រេចចិត្តថា ចង់ធ្វើការនៅក្នុងក្រុមហ៊ុនណាមួយ អ្នកគួរតែដឹងអំពីពត៌មានខ្លះៗ ក្នុងក្រុមហ៊ុននោះ ចាត់ទុកថាជាជំហ៊ាន ដំបូងក្នុងការដាក់ពាក្យចូលធ្វើការក៏អាចថាបាន។ វាប្រៀបដូចជាការត្រៀម ខ្លួនឱ្យបានទុក មុននឹងចូលទៅដាក់ពាក្យនោះអី !
មនុស្សភាគច្រើនអាចសង្ស័យថា ហេតុអី្វបានជាយើងត្រូវដឹង ពត៌មានដែលទាក់ទងទៅនឹងក្រុមហ៊ុនមុននឹងយើងទៅដាក់ពាក្យ? គ្រាន់តែដឹងថាចង់ធ្វើការតំណែងអ្វី គិតថាវាគ្រប់គា្រន់ហើយទេដឹង ! ទាំងនេះ អាចទុកថាជាការគិតមិនបានល្អិតល្អន់ ព្រោះការដែលយើងបានដឹងពី ពត៌មានរបស់ក្រុមហ៊ុននិមួយៗ នោះ ធ្វើឱ្យយើងមានពត៌មានជំនួយក្នុងការ សម្រេចចិត្តកាក់ពាក្យចូលធ្វើការ និងអាចប្រៀបធៀបគោលដៅក្នុងការធ្វើ ការរបស់ក្រុមហ៊ុននិមួយៗ បាន។
ក្រៅពីនេះ នៅពេលសម្ភាសន៍ការងារ ពត៌មានទាំងនេះហើយ ដែលជាប្រយោជន៍ក្នុងការឆ្លើយសំនួររបស់អ្នកជាមួយនឹងអ្នកសម្ភាសន៍ដូច គ្នា។ ពត៌មានមួយចំនួនដែលយើងគួរតែដឹងភាគច្រើនជាចំណុចសំខាន់ៗ ទាក់ទងទៅនឹងក្រុមហ៊ុនទាំងនោះដូចជា ប្រវត្តិក្រុមហ៊ុន អ្នកគ្រប់គ្រង ចំណុចសំខាន់ៗ ដែលទាក់ទងទៅនឹងសា្ថប័នរួមទាំងលក្ខណះការងារនៅ ក្នុងក្រុមហ៊ុន ព្រំដែននៃការធ្វើការក្នុងតំណែងដែលយើងត្រូវការដាក់ពាក្យ ច្បាប់វិន័យដែលគួរប្រតិបត្តិ រួមទាំងសុខុមាលភាពផ្សេងៗ ដែលក្រុមហ៊ុន ផ្តល់ឱ្យ ដើម្បីពិចារណាមើលថា ក្រុមហ៊ុននេះមានវិធីនៃការធ្វើការ និង ដំណើរការងារយ៉ាងម៉េច? មានស្ថេរភាព និងមានការរីកចម្រើនប៉ុណ្ណា? សាកសមដែលអ្នកនឹងជ្រើសរើសធ្វើការក្នុងក្រុមហ៊ុននេះឬមួយយ៉ាងណា?
វត្ថុបំណងក្នុងការធ្វើការរបស់ក្រុមហ៊ុន
ថា គោលបំណងរបស់ក្រុមហ៊ុនគឺអ្វី?
ហើយបានរៀបចំគម្រោងយ៉ាងម៉េចតទៅទៀត
ក្នុងពេលអនាគត
ព្រោះវាជាគន្លឹះមួយដែលប្រាប់ឱ្យយើងដឹងថា
គោលដៅដែលយើងរៀបចំទុកក្នុងការធ្វើការរបស់អ្នក
ស្របជាមួយនឹងវិធីការធ្វើការរបស់ក្រុមហ៊ុននោះ ឬទេ?
ហើយធ្វើឱ្យអ្នកអាចធ្វើការបានយ៉ាងពេញទំហឹង
មានការរីកចម្រើនទៅមុខជាមួយនឹង
ធ្វើឱ្យក្រុមហ៊ុនទទួលបានភាពជោគជ័យ
ពត៌មានទាំងនេះអាចសិក្សាសា្រវជ្រាវបានពីកាសែត ឬ ទស្សនា វដ្ដីដែលទាក់ទងទៅនឹងផ្នែកជំនួញផ្សេងៗ ឬជាពត៌មានតាមអ៊ិនធឺណេត ព្រោះបច្ចុប្បន្ននេះក្រុមហ៊ុនផ្សេងៗ តែងតែមានគេហទំព័ររបស់ខ្លួន ហើយ មានពត៌មានដែលអ្នកគួរតែដឹងគ្រប់គ្រាន់ហើយ។
ចូរកុំភ្លេចថា
មុនពេលដែលអ្នកនឹងទៅដាក់ពាក្យធើ្វការក្នុងក្រុមហ៊ុនណាមួយ នោះ ក្រៅពីក្រុមហ៊ុនដែលជាអ្នកធ្វើការជ្រើសរើសអ្នកហើយ ខ្លួនអ្នកផ្ទាល់ ក៏ជាអ្នកជ្រើសរើសក្រុមហ៊ុននោះដូចគ្នា។ ដូច្នេះហើយ ចូរមកត្រៀមខ្លួនឱ្យ បានរួចរាល់ ជាមួយនឹងការស្រាវជ្រាវពត៌មានរបស់ក្រុមហ៊ុនឱ្យបានគ្រប់ គ្រាន់ និងឱ្យបានលម្អិតជាមុនសិនល្អជាង ដើម្បីកុំឱ្យខូចចិត្តនៅពេល ក្រោយ។
No comments:
Post a Comment