Tuesday, November 15, 2011

ការដាក់ពាក្យចូលធ្វើការ

ការត្រៀមខ្លួនបំពេញពាក្យចូលធ្វើការងារ  

មនុស្សមួយចំនួយតែងតែគិតថា គ្រាន់តែបំពេញពាក្យចូលធ្វើការតើវា ពិបាកប៉ុណ្ណា? គ្រាន់តែសរសេរទៅតាមចំណុចដែលគេសួរក៏រួចបាត់ទៅ ហើយ មិនឃើញពិបាកអ្វីផង! ហេតុអ្វីត្រូវផ្តល់ភាពសំខាន់ជាពិសេស?

               ពុទ្ធោ!..តើអ្នកដឹងទេថា ពាក្យចូលធ្វើការប្រៀបដូចជាច្រកដែលធ្វើ ឱ្យក្រុមហ៊ុនស្គាល់ពីចរិតធម្មជាតិរបស់អ្នក។ ដូច្នេះហើយ ការបំពេញពាក្យ ចូលធ្វើការបានល្អវាស្មើនឹងទទួលបានភាពជោគជ័យពាក់កណ្តាលហើយ។

សារៈសំខាន់នៃពត៌មាន

ចំណេះជាអាហារ ប្រាជ្ញាជាអាវុធ

ក្រោយពីរៀនចប់ហើយ ការដាក់ពាក្យចូលធ្វើការងារអាចចាត់ទុកជា ចំណុចសំខាន់មួយទៀតនៃជីវិត។ មនុស្សភាគច្រើនប្រហែលជាកំពុង ព្យាយាមស្វែងរកការងារធ្វើយ៉ាងសស្រាក់សស្រ៊ាំ និងមានការងារក្នុងក្តី ស្រម៉ៃដែលចង់ធ្វើនៅក្នុងចិត្ត រួមទាំងអ្នកដែលមានបទពិសោធន៍ក្នុងការធ្វើ ការខ្លះរួចមកហើយ ប៉ុន្តែកំពុងគិតចង់ប្តូរការងារថ្មី។ ចន្លោះពេលនេះ អាច ចាត់ទុកថាជាឱកាសល្អក្នុងការសម្លឹងរកការងារដែលត្រូវនឹងជំនាញ និងការងារដែលខ្លួនពេញចិត្ត។

Tuesday, October 18, 2011

សាច់ភ្លេងចម្រៀង អារម្មណ៍ពេលបែកគ្នា

អារម្មណ៍ពេលបែកគ្នា  
ច្រៀងដោយៈ សុគន្ធ នីសា

ពោលៈ យើងត្រូវបែកគ្នាហើយ អូហូ!.. បែកគ្នារហូតហើយ អូហូ!... 
១. អ្នកណាខ្លះ ដឹងថាអូនកំពុងគិតអ្វី? អ្នកណាខ្លះដឹងថាអូនឈឺចាប់? ទឹកភ្នែកអូនស្រក់ចុះ ជំនួសពាក្យរ៉ាយរ៉ាប់ ភ្នែកស្រអាប់ សម្លឹងមើលបែកផ្សែង

២. អូនចេញទៅ ទៅកាន់ទីដែលគ្មានរូបបង ទីគ្មានបងគឺទីដែលអូននៅតែឯង បោះជំហ៊ាន ដើរទៅ ទៅកន្លែងមួយផ្សេង ភាពសង្រេង កំពុងហ៊ុមព័ទ្ធកាយស្រី។

៣.  អារម្មណ៍ពេលជួបមិនដូចអារម្មណ៍ពេលបែក តើទឹកភ្នែកនៅតែស្រក់ចុះដើម្បីអី្វ? ទោះយំខ្សោះអស់ពីខ្លួន គង់ត្រូវព្រាត់ដែរថ្លៃ គ្មានសល់អ្វី សល់ត្រឹមទឹកភ្នែកទុកឱ្យគ្នា អារម្មណ៍ពេលបែកមិនអាចនឹងរៀបរាប់បាន មួយជំហ៊ានគឺមួយជីវិត យើងបែកគ្នា រក្សាខ្លួនថែចិត្ត ឱ្យអ្នកផ្សេងចុះពុំងារ ប្រើពេលវេលា បំភ្លេចអូនផង អូនឃ្លាតទៅមិនបានយកចិត្តស្នេហ៍អូនទៅទេ តែអូនកចិត្តដែលបងស្នេហ៍ទៅជាមួយ។  ត្រឡប់ ( ពោល ) រួច ២& ៣ & ៣

សាច់ភ្លេងចម្រៀង ផ្ការីកក្បែរសន្សើមទឹកភ្នែក

ផ្ការីកក្បែរសន្សើមទឹកភ្នែក
ច្រៀងដោយៈ សុគន្ធ នីសា


១. ហាមអូនហាមខ្លួនឯង លែងជួបបង ហាមលែងឱ្យបងជួបអូន យើងទាំងពីរ លែងបានជួបដូចមុន ទំនាក់ទំនងចប់ហើយ បងតែងចង់ឱ្យអូនល្អគ្រប់យ៉ាង បងអះអាងរក្សាស្នេហ៍មិនប្រែឡើយ អំពើល្អបងធ្វើអូនទទួលទុករួចហើយ តែមិនអាចឡើយទទួលស្នេហ៍។

២. មិនអាចញញឹម ទទួលយកបង ឱបជាប់ដើមទ្រូង ព្រោះរូបបងក៏សំខាន់សម្រាប់គេ ឱ្យអូនបិទភ្នែកលាក់បងមិនបានទេ គេក៏សំខាន់សម្រាប់អូន។

៣. បងត្រូវសន្យា ថារក្សានាង កុំឱ្យនាងខូចចិត្ត ធ្វើឱ្យពិត ដូចពាក្យបងចង់ថែអូន ត្រូចស្រលាញ់នាងឱ្យអស់ពីបេះដូង ឱ្យសមជាប្រុសអូនធា្លប់ស្នេហ៍។

៤. បងតែងចង់ឱ្យអូនល្អគ្រប់យ៉ាង បងអះអាងរក្សាស្នេហ៍មិនប្រែឡើយ អំពើល្អបងធ្វើអូនទទួលទុករួចហើយ តែមិនអាចឡើយទទួលស្នេហ៍ មិនអាចញញឹម ទទួលយកបង ឱបជាប់ដើមទ្រូង ព្រោះរូបបងក៏សំខាន់សម្រាប់គេ ឱ្យអូនបិទភ្នែកលាក់បងមិនបានទេ គេក៏សំខាន់សម្រាប់អូន។

៥. បងត្រូវសន្យា ថារក្សានាង កុំឱ្យនាងខូចចិត្ត ធ្វើឱ្យពិត ដូចពាក្យបងចង់ថែអូន ត្រូចស្រលាញ់នាងឱ្យអស់ពីបេះដូង ឱ្យសមជាប្រុសអូនធា្លប់ស្នេហ៍ ចង់ឃើញបងនៅក្បែរនាង ចង់ឃើញបងថ្នាក់ថ្នមនាង ចង់ឃើញផ្ការីក រីកហើយកុំឱ្យប្រែក្រៀម រីកក្បែរសន្សើមទឹកភ្នែកអូន។
***  បងត្រូវសន្យា ថារក្សានាង កុំឱ្យនាងខូចចិត្ត ធ្វើឱ្យពិត ដូចពាក្យបងចង់ថែអូន ត្រូចស្រលាញ់នាងឱ្យអស់ពីបេះដូង ឱ្យសមជាប្រុសអូនធា្លប់ស្នេហ៍ ឱ្យសមជាប្រុសអូនធា្លប់ស្នេហ៍។




Saturday, October 15, 2011

ទីក្រុងរណប នៅភ្នំពេញ

ពីមួយឆ្នាំទៅមួយឆ្នាំចំនួនប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ មានការកើនឡើងឥត ឈប់ឈរ ដែលធ្វើឱ្យប្រព័ន្ធចរាចរនៅទីក្រុងដ៏ចំណាស់មួយនេះជួបបញ្ហាស្មុគសា្មញ ស្ទើររៀងរាល់ថ្ងៃ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា មានក្រុមហ៊ុន និងអ្នកជំនួញធំៗ បានមកវិនិយោគទុននៅក្នុងប្រទេសកម្ពុជា។ ហើយទីក្រុងរណបទាំង នោះមានដូចជា៖

1- Gold Tower 42


ការឆ្លាក់ផ្លែឈើ


វិធីសាស្រ្តការឆ្លាក់ផ្លែឈើតាមរូបបែបផ្សេងៗ

ឧករណ៍សម្រាប់ប្រើប្រាស់



                    
[MV] ការឆ្លាក់ផ្លែឪឡឹក









































Saturday, August 27, 2011

ការដាំស្ពៃចង្កឹះ


                                          ដំណាំស្ពៃចង្កឹះ                                                      
         

                  ស្ពៃចង្កឹះជាដំណាំបន្លែមួយប្រភេទ ក្នុងចំណោមបន្លែស្លឹកជា          ច្រើនដែលកសិករយើង និយមចូលចិត្តដាំ ព្រោះវាជាបន្លែសាមញ្ញ មួយអាចយកមកប្រើប្រាស់ ក្នុងការធ្វើ ម្ហូប អាហារបានច្រើនមុខ ដូចជាៈ ស្ល ឆា ស្ងោរ ជ្រក ។ល។
ដំបូងឡើយគេច្រើនតែដាំវានៅក្នុងសួនបន្លែ លក្ខណៈ គ្រួសារតូចៗ តែបច្ចុប្បន្ន ស្ពៃចង្កឹះបានក្លាយ ទៅជាប្រភេទបន្លែ យ៉ាងពេញនិយមធ្វើឲ្យ កសិករយើងផលិត ជាច្រើនតំបន់ 
ហើយដំណាំលាតសន្ធឹងលើផ្ទៃដីកាន់តែច្រើនឡើងៗ ទាំងរដូវប្រាំង និងរដូវវស្សសាជាទូទៅស្ពៃចង្កឹះ អាចលូតលាស់បានស្ទើរគ្រប់រដូវ ប៉ុន្តែ នៅរដូវត្រជាក់ វាលូតលាស់បានល្អជាងរដូវក្តៅ ហើយពុំសូវមានសត្វល្អិតចង្រៃស៊ីបំផ្លាញ ទៀតផង។
    
ប្រភេទបន្លែនេះអាចលូតលាស់បានលើដីគ្រប់ប្រភេទដូចជាៈ ដីខ្មៅដីក្រហម ដីល្បាយ ខ្សាច់ និងដីល្បប់តាមមាត់ទន្លេព្រែក បឹង និងស្ទឹង ។ ជាពិសេសដីដែលសំបូរ ទៅដោយជាតិ អាសូត ធ្វើឲ្យដំនាំបន្លែដុះលូតលាស់លឿន ទទួលបានទិន្នផលខ្ពស់។
វាសំបូរទៅដោយ ជីវជាតិច្រើនដូចជាៈ ជាតិប្រូតេអ៊ីន វីតាមីនអា បេ សេ ព្រមទាំង ជាតិរ៉ែផ្សេងៗ ទៀតដូចជាៈ ជាតិកាល់ស្យូម ដែក ផូស្វ័រ និងជាតិប៉ូតាស្យូម ។ល។

១.ការជ្រើសរើសពូជៈ
ពូជជាកត្តាមួយយ៉ាងសំខាន់ ដែលអាចកំណត់ទិន្នផល ។ដូច្នេះយើងត្រូវការស្គាល់ពូជ ឲ្យបានច្បាស់លាស់មុនធ្វើការដាំដុះ។ នៅប្រទេសកម្ពុជាយើង បច្ចុប្បន្ននេះ បច្ចេកវិទ្យា នៃការបង្កាត់ពូជ នៅមានកំរិតទាប ដូចនេះកសិករយើងតែងតែ ទុកពូជដោយខ្លួនឯង គឺជាពូជក្នុងស្រុក ពូជនេះជាពូជពុំទាន់ទទួលបាន ទិន្នផលខ្ពស់ ដូចពូជបង្កាត់ឡើយ។ នៅប្រទេសកម្ពុជាយើង លក្ខខណ្ឌអាចទុកពូជបានគឺ នៅរដូវរំហើយ ចំពោះរដូវវស្សា ការទុកពូជ មិនអាចធ្វើទៅបាន ទេព្រោះទឹកភ្លៀង និងអាកាសធាតុ មានឥទ្ធិពលអាក្រក់ ដល់ការបន្តពូជរបស់ស្ពៃ។ គ្រាប់ពូជ ដែលត្រូវជ្រើសរើសយកមកដាំ ត្រូវមានលក្ខណៈ ដូចខាងក្រោមៈ
    -​
ដុះលូតលាស់សមស្រប នឹងតំបន់ផលិត ហើយមិនប្រកាន់រដូវ
    -
ផ្តល់ទិន្នផលខ្ពស់ រយៈពេលលូតលាស់ខ្លី
    -
ពេញនិយម ក្នុងការប្រើប្រាស់លើទីផ្សារ
    -
ធន់ទ្រាំនឹងជម្ងឺ សត្វល្អិតបំផ្លាញ
    -
គ្រាប់ពូជសុទ្ធគ្មានជម្ងឺ សត្វល្អិតបំផ្លាញ ភាគរយដំណុះខ្ពស់

. ការរៀបចំដីៈ
     ដំណាំបន្លែទាមទារ ការរៀបចំដីឲ្យបានល្អ គឺដីស្ងួត ភ្ជួរអោយបានជ្រៅ រាស់បំបែកដី ឲ្យម៉ត់ ធ្វើយ៉ាងណាឲ្យដីធូរ ងាប់ស្មៅចង្រៃ និងសត្វល្អិតរស់នៅក្នុងដី ។ កាលណារៀបចំដី មិនបានត្រឹមត្រូវ បណ្តាលឲ្យកើតជម្ងឺ និងសត្វល្អិត បំផ្លាញច្រើន ជានិច្ចជាកាល ដំណាំប្រភេទ នេះត្រូវការទឹកជាប្រចាំ ដូចនេះចំការស្ពៃត្រូវមាន ប្រភពទឹកគ្រប់គ្រាន់ សម្រាប់ស្រោចស្រព ទោះជាតំបន់ទំនាប់វាលរាប និងខ្ពង់រាបក៏ដោយ។

    .ការរៀបចំថ្នាលសាបកូនៈ
       - ការធ្វើថ្នាលសាបកូនៈ រដូវប្រាំង យើងត្រូវជ្រើសរើសដីមានជីជាតិល្អ ឆ្ងាយពីម្លប់ឈើ ស្ថិតនៅក្បែផ្ទះ និងមានរបងការពារត្រឹមត្រូវ។ ដំបូងត្រូវភ្ជួរ និងកាប់ដីឲ្យជ្រៅ ហាលដី ឲ្យស្ងួត រយៈពេលពី ៣ទៅ ៧ថ្ងៃ ក្រោយពីដីស្ងួតហើយត្រូវវាយ ឬរាស់បំបែកដីឲ្យម៉ត់ លើកជាថ្នាល ដែលមានទទឹងពី៦០ ទៅ៨០ស.ម កម្ពស់ពី១០ ទៅ១៥សមបណ្តោយ ផ្អែក ទៅតាមស្ថានភាព ជាក់ស្តែងរបស់ដី ចន្លោះថ្នាលពី៣០ ទៅ៤០សម កៀរពង្រាបដីឲ្យស្មើ ល្អធានារក្សាសំណើម បានយូរ ធ្វើឲ្យកូនស្ពៃលូតលាស់ស្មើគ្នាល្អ។
       - 
ការធ្វើថ្នាលសាបកូនៈ នៅរដូវវស្សា មិនខុសពីរដូវប្រាំងឡើយ តែយើងត្រូវរក ទីកន្លែង ទួលខ្ពស់មិនជាំទឹក ក្រោយពេលភ្លៀងត្រូវភ្ជួរ ឬ កាបដីហាលឲ្យបានយូរថ្ងៃ ជាងរដូវប្រាំង ហើយត្រូវមានគំរប ការពារភ្លៀងគ្របដីឲ្យស្ងួត ចន្លោះពី៧ថ្ងៃជ្រួយដីហាលឲ្យ បានច្រើនសារ បន្ទាប់មកលើកជារង ឲ្យបានខ្ពស់ពី១៥ ទៅ២០ស.ម ទទឹងពី៨០ ទៅ១០០ស.ម ចន្លោះពីថ្នាល មួយទៅថ្នាលមួយ ពី៣០ ទៅ ៤០ ស.ម ថ្នាលសាបកូន ត្រូវកៀវដីឲ្យបានស្មើរមាន ប្រឡាយបញ្ចេញទឹក។

   
 .ការរៀបចំដីសម្រាប់ស្ទូងៈ
       - នៅរដូវវស្សាៈ ការរៀបចំថ្នាលសម្រាប់ស្ទូង គឺត្រូវ ភ្ជួរដីឲ្យបានជម្រៅពី១៥ ទៅ២០សម ហើយហាលដីឲ្យស្ងួត រយៈពេលពី៥ ទៅ៧ថ្ងៃ ទើបរាស់បំបែកដី ប្រមូលយកស្មៅចេញ បន្ទាប់មកហាលដី ឲ្យបាន២ទៅ៣ថ្ងៃ។ ក្រោយមកទៀត ភ្ជួរប្រែដីហាល ឲ្យបានរយៈពេល៣ ទៅ៥ ថ្ងៃទើបរាស់ និងកៀរឲ្យស្មើរល្អ។
       - 
របៀបលើករងៈ គេលើករង ដោយប្រើនង្គ័ល គោភ្ជួរផ្គុំគ្នា។ ម្យ៉ាងទៀតលើកដោយ ប្រើចបឆាយតាមបណ្តោយខ្សែបន្ទត់ ក្រោយពីភ្ជួរផ្គុំ ឬ លើកដោយចបហើយត្រូវកៀររង នីមួយៗឲ្យស្មើរគ្នា ក្បាលរងត្រូវឲ្យត្រឹមគ្នាដែលមានទទឹងពី ៨០ទៅ១០០ស.មបណ្តោយ ជាការេល្អត្រូវមានប្រវែង ១០-២០ ម៉ែត្រ កម្ពស់រងពី១៥ទី២០សម។
       - 
រដូវប្រាំងៈ ការរៀបចំដីស្ទូងនៅរដូវប្រាំង គឺធ្វើឡើងផ្សេងៗពីគ្នាទៅតាមប្រភេទដីនិង តំបន់ដាំដុះ នៅតំបន់ដីល្បប់តាមមាត់ទន្លេ ក្រោយពីទឹកស្រកផុត ដីចាប់ផ្តើមស្ងួត៥០%គេ ត្រូវភ្ជួរហាលដី ដោយនង្គ័លគោរយៈពេល ទៅ៥ថ្ងៃក្រោយមករាស់បំបែកឲ្យម៉ត់និងធ្វើឲ្យ បានច្រើនលើកបន្ទាប់មកហាលដីរយៈពេល២​ទៅ៣ថ្ងៃ​ឲ្យដីស្ងួតងាប់ស្មៅ​ហើយប្រមូលយក ស្មៅនិងសំរាមដុតចោល។ បន្ទាប់មកទៀត​ទើបភ្ជួរប្រែដីនិងរាស់ជាបន្តបន្ទាប់គឺឲ្យបានចំនួន ២ទៅ៣លើក ឲ្យម៉ត់ល្មម និងធវើឲ្យទឹកជ្រាបបានរហ័ស។ ចំពោះដីមិនលិចទឹកត្រូវរាស់ ប្រមូលយកស្មៅ និងកាកសំណល់ផ្សេងៗចេញ បន្ទាប់មកចាក់ផ្តើមភ្ជួរហាលដីឲ្យបាន៣ទៅ ៤ថ្ងៃ ក្រោយមកកិនបំបែកដីឲ្យម៉ត់ហើយរាស់ជ្រួយដីឲ្យធូរឡើងវិញទើបភ្ជួរប្រែដីនិងហាលដី ចោលរយៈពេល ៥ទៅ៧ថ្ងៃ។ នៅពេលដីស្ងួតចាប់ផ្តើមភ្ជួររាស់ដីឲ្យស្មើរចំនួន២ទៅ៣លើក បន្ទាប់មកចាប់ផ្តើមលើករង ដែលមានទទឹងនិងបណ្តោយដូចគ្នាទៅនឹងរដូវវស្សាប៉ុន្តែកម្ពស់ រងពី១០ទៅ១៥ស.ម។ រងនីមួយៗត្រូវមានស.មភាពស្មើគ្នា។
.បច្ចេកទេសដាំដុះ
       - ដំនាំស្ពៃចង្កឹះគេអាចដាំបានពី ២វិធីគឺៈ ការសាបកូនហើយដកទៅស្ទូងនិងការព្រួស ដោយគ្រាប់ផ្ទាល់ក៏បាន។
      
 .របៀបសាបគ្រាប់ពូជៈ
       មុនពេលសាបគ្រាប់ពុជត្រុវយកជីកំប៉ុស្តឬជីលាមកសត្វចំនួន២បង្កី ឫ៣០គក្រ ទៅបាចលើថ្នាលដែលមានផ្ទៃដី ១០ទៅ១៥ម២ រួចហើយ យកជី១៥.១៥.១៥ ចំនួន២០០ក្រាមឬប្រាំ ស្លាបបាយ និងថ្នាំFuradan 3H ចំនួន៥០ក្រាម ទៅបាចពីលើថ្នាល ហើយរាស់លុបទៅក្នុងដី ក្រោយមកស្រោចទឹកឲ្យជោគ គ្រាប់ពូជ ត្រូវយកមកត្រាំ ជាមួយទឹកដែលបានលាយជាមួយថ្នាំ Captan៥ក្រាមលាយជាំមួយទឹក១ លីត្រត្រំារយៈពេល១០នាទីបន្តាប់មកស្រង់ហាលគ្រាប់ឲ្យ ស្រស់ទឹកទើបយកទៅសាប។ ត្រូវប្រើគ្រាប់ពូជចំនួនពី១៥ទៅ១៦ក្រាម ឬ១សា្លបព្រាបាយ ក្នុងផ្ទៃដី ១០ម៉ែតការេ។
     
ក្រោយសាបរួចហើយព្រាចកំណាត់ចំបើងស្ងួតខ្លីៗ ឲ្យពេញលើថ្នាលហើយស្រោច- ទឹកឲ្យជោគ ទើបគ្របស្លឹកចេកពីលើ បន្ទាប់មកស្រោចទឹករាស់ថ្ងៃ គឺមួយថ្ងៃ ២លើក ព្រឹក ល្ងាច។ រយៈពេលក្រោយសាបចំនួន២យប់ត្រូវបកស្លឹកចេកនោះចេញពេលនោះកូនស្ពៃ ចាប់ផ្តើមដុះ។
     .របៀបស្ទូងៈ 
       ក្រោយពីសាបរយៈពេល ១៤ទៅ១៦ថ្ងៃ កូនស្ពៃមានសន្លឹក ៣កម្ពស់ពី ៨ទៅ១០សម កេអាចដកកូនស្ពៃទៅ ស្ទូងបាន ។ នៅមុនពេលដកកូនស្ពៃត្រូវស្រោចទឹកឲ្យជោគរយៈពេល ២០ទៅ៣០នាទី ចំពោះថ្នាលសម្រាប់ស្ទួងដំបូងត្រូវយកជីធម្មជាតិពុកផុយល្អចំនួន២បង្គី ស្មើ នឹង៣០គក្រ ជី១៥-១៥-១៥ចំនួន ២០ឥ ក្រាមស្មើនឹង២ខាំទៅបាចលើរងប្រវែង១០ទៅ១៥ ម ហើយរាស់លុបទៅក្នុងដី បន្ទាប់មកស្រោចទឹកឲ្យជោគទើបស្ទូងតាមក្រោយ។ ជាការល្អ ត្រូវស្ទូងពេលថ្ងៃរសៀលត្រជាក់។ រីឯចន្លោះគុម្ព និងចន្លោះជួរដែលត្រូវស្ទូងគឺ២៥X២៥សម ក្រោយស្ទូង ហើយត្រូវស្រោចទឹកឲ្យជោគ។ ដើម្បីបន្ថយកំដៅដីនិងការពារការហាប់ដីព្រម ទាំងអាចរក្សាសំណើមដីបានយូរ ចំាបាច់ត្រូវព្រាស់ចំបើងស្ងួតឲ្យសព្វល្អពេលើផ្ទៃរងហើយ ស្រោចទឹក៣ ដងក្នុង១ថ្ងៃ ស្រោចក្នុងរយៈពេល៣ ថ្ងៃក្រោយស្ទូង។
    .របៀបដាំដោយសាបគ្រាប់ផ្ទាល់ៈ 
       ក្រោយពីការរៀបចំរងហើយ ត្រូវយកជីកំប៉ុស្ត និងជី ១៥ ១៥ ១៥ ចំនួនដូចខាងលើ មកព្រាចលើថ្នាល ហើយរោយថ្នាំ Furadan 3H ចំនួន ៣ ស្លាបព្រាបាយហើតរាស់លុបទៅ ក្នុងដី បន្ទាប់មកស្រោចទឹកឲ្យជោគ ។ ចំពោះគ្រាប់ពូជដែលត្រូវយកមកព្រួសត្រូវព្រួសឲ្យ រង្វើលៗ ក្នុងកំរិតកន្លះស្លាបព្រាបាយ ស្មើនឹង ៨ ក្រាមលើផ្ទៃថ្នាល ១០ម២។ ក្រោយពីព្រួស ហើយត្រូវ ព្រាចកំណាត់ចំបើងស្ងួតពីលើទបស្រោចទឹកតាមក្រោយ។ ដើម្បីឲ្យកូនស្ពៃ ដុះស្មើគ្នាល្អ រយៈពេល២តៅ៣ ថ្ងៃដំបូង ត្រូវស្រោចទឹក៣ ដងក្នុង១ថ្ងៃ។ ក្រោយពេល កូនស្ពៃដុះបានរយៈពេល ៧ទៅ១០ ថ្ងៃគេ ត្រូវដក រំលោះកូនស្ពៃចេញខ្លះនៅត្រង់កន្លែង ដែលញឹកពេក គឺត្រូវរក្សាចំនួនដើមស្ពៃត្រឹមតែ ២០ ទៅ ២២ដើម/ម២។

.ការថែទាំៈ 
       ក.ការស្រោចស្រពៈ
       ការស្រោចស្រពអាចធ្វើបានច្រើនរបៀបគឺ ស្រោចដោយប៉ោតមួយថ្ងៃស្រោច២លើក ព្រឹកល្ងាច ដំណាំស្ពៃចង្កឹះមិនត្រូវការទឹកច្រើនពេកទេតែវាត្រូវការជាំប្រចំារៀងរាល់ថ្ងៃ។ បច្ចុប្បន្នកសិករអាចស្រោចស្រពដោយម៉ាស៊ីនគឺ ដាក់ជំពួយផ្កាឈូកបាញ់ឲ្យជោគ១ថ្ងៃម្តង តែវីធីនេះធ្វើឲ្យដីឆាប់ហាប់កាលណាគេស្រោចដោយម៉ាស៊ីនបាញ់ចាំបាច់ត្រូវគ្របចំបើង ឲ្យក្រាស់។ 

      
 ខ. កាដាក់ជីៈ
      
ស្ពៃចង្កឹះជាបន្លែដែលត្រូវការជាចាំបាច់នូវជីជាតិ អាសូត ផូស្វាតនិង ប៉ូតាស្យូមប៉ុន្តែ សេចក្តីត្រូវការនេះត្រូវបែងចែកទៅតាមដំណាក់កាលលូតលាស់របស់វា។ ប្រភេទបន្លែស្លឹក ត្រូវការជាតិអាសូតច្រើនជាងគេដូច្នេះការដាក់ជីត្រូវធ្វើឡើងដោយអនុលោមទៅតាមប្រភេទ ដីអាយុកាល និងប្រភេទជី។ ក្រោយសាបបានពី១០ទៅ១២ថ្ងៃត្រូវយកជីអ៊ុយរ៉េចំនួន១ស្លាប ព្រាបាយលាយទឹក២០លីត្រស្រោចលើផ្ទៃរង១០ទៅ១៥ម២រយៈពេលមួយសប្តាហ៍ម្តងៗ។

   
 . ការសំអាតស្មៅជ្រំដីពួនគល់ៈ 
       ស្មៅជាកត្តាចង្រៃយ៉ាងច្រើនគឺ វាជាជម្រកសត្វល្អិត ដណ្តើមទឹក ពន្លឺ និងជីជាតិពី ដំណាំ។ អ្នកត្រូវដកស្មៅចេញដោយប្រើកូនចបតូចៗ រយៈពេលពី ៧ទៅ ១០ថ្ងៃ ក្រោយ សាប ឬស្ទូង ត្រូវដកស្មៅជ្រំជ្រួយដី ឲ្យធូរ ដើម្បីរក្សាសំណើមបានល្អ។ មួយអាយុកាល របស់ស្ពៃអ្នកអាច ដកស្មៅចំនួន ២ទៅ ៣ លើក ។ ចំពោះការជ្រំជ្រួយដីធ្វើឡើងតែមួយ លើកតែប៉ុណ្ណោះ។

   
 ឃ. អំពីសត្វល្អិត និង វិធានការការពារៈ 
       អំពីជម្ងឺសំខាន់ៗ
      ជម្ងឺដែលតែងតែកើតលើដំណាំស្ពៃចង្កឹះភាគច្រើនជាជម្ងឺផ្សិត និងជម្ងឺបាក់តេរី។ ជម្ងឺ នេះធ្វើឲ្យស្លឹកស្ពៃមានចំណុចអុចសៗហើយស្ងួតព្រមទាំងរលួយស្លឹកផ្នែកខាងលើក្រោយមក រីករាលពាសពេញសផ្ទៃរង កូនស្ពៃជម្ងឺរលួយគល់ ស្ពៃដែលបណ្តាលមកពីបាក់តេរីភាគច្រើន ធ្វើឲ្យរលួយធាងស្ពៃក្បែរដីនិងគល់។ លក្ខខណ្ឌដែលបណ្តាលឲ្យកើតជម្ងឺនេះគឺអាកាសធាតុ ក្តៅខ្លាំង ដីសើម ភ្លៀងធ្លាក់ច្រើន។
      
      វិធានការការពារ និងកំចាត់ 
      
ត្រូវស្ទូងឲ្យរង្វើល ហាលដីឲ្យស្ងួតមុននឹងស្ទូងលាយ ថ្នាំនឹងគ្រាប់ពូជ មុនពេល សាប ដក ចោលហើយបាញ់ថ្នាំផ្សិតប្រភេទ Captan Benomy1 កំរិតប្រើពី ២០ ទៅ ២៥ ក្រាម លាយទឹក ១៥ ទៅ ២០ លិត្រ មួយសប្តាហ៍ បាញ់ ២ដងហើយបន្ថយការ ស្រោចទឹកនិង ដាក់ជី ។
   
 . អំពីសត្វល្អិត 
      ដង្កូវយោលទោងៈ ដង្កូវប្រភេទនេះ ជាសត្រូវបំផ្លាញយ៉ាងខ្លាំងចំពោះ ដំណាំអំបូរស្ពៃ ជាពិសេសនៅរដូវ ប្រាំចាប់ពីខែធ្នូ ឬខែកុម្ភៈ រហូតដល់ខែមេសា។ វាស៊ីក្លរូភីល ដោយទុកតែភ្នាសសៗពេញ លើផ្ទៃស្លឹក មេអំបៅ វាតែងចេញមកពងនៅពេលយប់ នៅផ្នែកខាងលើស្លឹករយៈពេល២០ ទៅ ២៥ម៉ោង វានឹងញាស់បន្ទាប់មកចាប់ផ្តើម ស៊ីបំផ្លាញ។
     សត្វចាគូៈ ដំបូងជាមេចំណាស់ ពងដាក់លើដី ក្បែរគល់ដំណាំ ក្រោយពីពង រយៈពេល ៣៥ទៅ ៤២ម៉ោងវានឹងញាស់ ហើយចាប់ផ្តើម ស៊ីឫសស្ពៃនៅក្នុងដីជាដំណាក់កាល ដង្កូវរយៈពេល ១សប្តាហ៍ ក្រោយមកវាចាប់ផ្តើមញាស់ ទៅជាសត្វចាគូហើយ ហើរជាហ្វូងៗមកចោះជញ្ជក់ ស្លឹកធ្វើឲ្យស្លឹកស្ពៃធ្លុះលែងលូតលាស់។ លក្ខណៈរូបរបស់វាមានមាឌតូចស្លាបពណ៌ស ឬ លឿងអមបណ្តោយស្លាបប្រវែងមិនលើសពី២ម.ម។
   
 ដង្កូវកាត់ដើមៈ មេអំបៅហើរពងដាក់គែមស្លឹក ក្បែរដី ក្រោយពីវាញាស់កូនដង្កូវទម្លាក់ខ្លួនចូលទៅក្នុង ដីនៅពេលយប់ ដង្កូវចេញពីដីហើយកាត់បំផ្លាញគល់ស្ពៃឬស្លឹកស្ពៃ។ ការបំផ្លាញរបស់ដង្កូវ ប្រភេទនេះធ្វើឲ្យបាត់បង់ចំនួនដើមជាច្រើនក្នុងមួយថ្នាលៗ។
   
 ចៃបៃតងៈ ចៃប្រភេទជញ្ជក់យករុក្ខរសពីស្លឹកស្ពៃ ធ្វើឲ្យស្ពៃរួញលែងលូតលាស់។ សញ្ញាសំគាល់ នៅពេលមានចៃនៅក្នុងចំការគឺ មានស្រមោចឡើង។
    វិធានការការពារ និងកំចាត់ៈ វិធានការការពារតាមបែបជីវសាស្រ្តៈ ត្រូវជ្រើសរើសរដូវដំាដុះរៀបចំឲ្យបានល្អកំចាត់ ស្មៅស្រោចទឹកជាប្រចំាស្ទូងតាមចន្លោះគុម្ពតាមការកំណត់ ឆ្លាស់មុខដំណាំប្រើវិធានការចំរុះ ការពារដំណាំ។ វិធានការកំចាត់តាមបែបប្រើថ្នាំគីមីមានថ្នំាពុលជាច្រើនប្រភេទដែលត្រូវយក មកប្រើ ដើម្បីកំចាត់សត្វល្អិតដូចជាថ្នាំ បេតេ (BT), វិតាហ្គ្រូ(Vitagro),ឌីភិល(Dipel), ហ្វូបបាក់ (Florback), សេដាប់បែលយូឌី (Cwd), សង់ដីរ(Zandor)សម្រាប់តែដង្កូវយោលទោង។ ក្រៅពី នេះគេប្រើថ្នាំ ហ្វុយរ៉ាដង់ (Furadan 3H) មកបាចដោយប្រើក្នុងកំរិត ១៥០ ក្រាមលើផ្ទៃដី ១០ទៅ ១៥ ម២ មុននឹងបាចត្រូវស្រោចទឹកឲ្យជោគជាមុន។
៦-ការប្រមូលផលៈ
      
ការប្រមូលផលសម្រាប់ធ្វើបន្លែ គេអាចធ្វើការ ប្រមូលផលបាននៅពេល ស្ពៃអាយុក្រោម ១ខែ តែចំពោះការប្រមូលផល សម្រាប់ទុកពូជ គឺត្រូវច្រូតយកដើម ស្ពៃមកហាល ថ្ងៃឲ្យស្ងួត បន្ទាប់មកធ្វើការបោកបែន សំអាតគ្រាប់ ហើយហាលថ្ងៃ អោយស្ងួត រយៈពេល២ទៅ ៣ថ្ងៃ ទើបច្រកចូលដប កញ្ចប់ក្រដាស់ ឬកញ្ចប់ក្រដាស់អាលុយមីញ៉ូម បិតជិតរក្សាទុកនៅកន្លែង ដែលមានអាកាសធាតុត្រជាក់ធម្មតា ហាមត្រូវកំដៅថ្ងៃ និងសើម។ ដប់និងកញ្ចប់នីមួយៗត្រូវ តែដាក់ឈ្មោះអោយបានត្រឹមត្រូវ។

ការទុកដាក់ពូជៈ 
ដើម្បីអោយគ្រាប់ពូជល្អ រក្សាដំណុះបានយូមិនត្រូវ ហាលនៅក្រោមកំដៅថ្ងៃផ្ទាល់ឡើយ គឺហាល នៅក្រោមកំដៅ ដែលមានសំណាញ់ជារបាំងការពារកំដៅ។ ជាពិសេស អ្នកហាល ត្រូវនៅក្រោមខ្យល់ឮស្ងួត។ ឧបករណ៍ទុកដាក់ពូជប្រភេទសម្ភារៈមិនចម្លងសំណើមដូចជាៈ ដប កែវបិទជិត ក្រដាស់អាលុយមីញ៉ូម ក្រោយពីច្រកហើយ ត្រូវបិទផ្ជិតមាត់ភ្លាម ហើយ ត្រូវយក ទៅរក្សាទុកក្នុងកន្លែដែលមានកំដៅថេរល្អ ស្ងួត ពន្លឺថ្ងៃមិនអាចចាំងចូលបាន។