អារម្មណ៍ពេលបែកគ្នា
ច្រៀងដោយៈ សុគន្ធ នីសា
ពោលៈ យើងត្រូវបែកគ្នាហើយ អូហូ!.. បែកគ្នារហូតហើយ អូហូ!...
១. អ្នកណាខ្លះ ដឹងថាអូនកំពុងគិតអ្វី? អ្នកណាខ្លះដឹងថាអូនឈឺចាប់? ទឹកភ្នែកអូនស្រក់ចុះ ជំនួសពាក្យរ៉ាយរ៉ាប់ ភ្នែកស្រអាប់ សម្លឹងមើលបែកផ្សែង
២. អូនចេញទៅ ទៅកាន់ទីដែលគ្មានរូបបង ទីគ្មានបងគឺទីដែលអូននៅតែឯង បោះជំហ៊ាន ដើរទៅ ទៅកន្លែងមួយផ្សេង ភាពសង្រេង កំពុងហ៊ុមព័ទ្ធកាយស្រី។
៣. អារម្មណ៍ពេលជួបមិនដូចអារម្មណ៍ពេលបែក តើទឹកភ្នែកនៅតែស្រក់ចុះដើម្បីអី្វ? ទោះយំខ្សោះអស់ពីខ្លួន គង់ត្រូវព្រាត់ដែរថ្លៃ គ្មានសល់អ្វី សល់ត្រឹមទឹកភ្នែកទុកឱ្យគ្នា អារម្មណ៍ពេលបែកមិនអាចនឹងរៀបរាប់បាន មួយជំហ៊ានគឺមួយជីវិត យើងបែកគ្នា រក្សាខ្លួនថែចិត្ត ឱ្យអ្នកផ្សេងចុះពុំងារ ប្រើពេលវេលា បំភ្លេចអូនផង អូនឃ្លាតទៅមិនបានយកចិត្តស្នេហ៍អូនទៅទេ តែអូនកចិត្តដែលបងស្នេហ៍ទៅជាមួយ។ ត្រឡប់ ( ពោល ) រួច ២& ៣ & ៣
No comments:
Post a Comment