ការត្រៀមខ្លួនបំពេញពាក្យចូលធ្វើការងារ
មនុស្សមួយចំនួយតែងតែគិតថា គ្រាន់តែបំពេញពាក្យចូលធ្វើការតើវា ពិបាកប៉ុណ្ណា? គ្រាន់តែសរសេរទៅតាមចំណុចដែលគេសួរក៏រួចបាត់ទៅ ហើយ មិនឃើញពិបាកអ្វីផង! ហេតុអ្វីត្រូវផ្តល់ភាពសំខាន់ជាពិសេស?
ពុទ្ធោ!..តើអ្នកដឹងទេថា ពាក្យចូលធ្វើការប្រៀបដូចជាច្រកដែលធ្វើ ឱ្យក្រុមហ៊ុនស្គាល់ពីចរិតធម្មជាតិរបស់អ្នក។ ដូច្នេះហើយ ការបំពេញពាក្យ ចូលធ្វើការបានល្អវាស្មើនឹងទទួលបានភាពជោគជ័យពាក់កណ្តាលហើយ។
ដោយសារតែអ្នកគិតថា វាគឺជារឿងងាយស្រួល មិនបានផ្តល់ភាព សំខាន់នូវអ្វីដែលគួរធ្វើ ទើបធ្វើឱ្យមនុស្សមួយចំនួនខកបំណងព្រោះតែការ បំពេញពាក្យចូលធ្វើការមិនដឹងជាប៉ុន្មានដងមកហើយនោះទេ។ ចូរងាកមក ជួយគ្នាគិតវិញល្អជាងថា នៅពេលដែលយើងបំពេញពាក្យចូលធ្វើការ តើ ត្រូវមានអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្នខ្លះ? ហើយអ្វីដែលធ្វើឱ្យការបំពេញ ពាក្យរបស់យើងមានភាពលេចធ្លោ និងគួរឱ្យចាប់អារម្មណ៍? និងត្រូវគេ ជ្រើសរើសមកពិចារណាជាពិសេស។
រូបបែបពាក្យចូលធ្វើការរបស់ក្រុមហ៊ុននីមួយៗ អាចមានភាពខុស គ្នា ប៉ុន្តែភាគច្រើនពត៌មានដែលយើងត្រូវបំពេញមានលក្ខណះស្រដៀងគ្នា ដូចជា ប្រវត្តិរូបសងេ្ខប ប្រវត្តិការសិក្សា ប្រវត្តិការធ្វើការងារក្នុងករណីដែល អ្នកធ្លាប់ឆ្លងកាត់ការធ្វើការក្រុមហ៊ុនផ្សេងៗ រួចមកហើយ រួមទាំង សមត្ថភាពពិសេស។
ប៉ុន្តែមុននឹងបំពេញពាក្យនោះ
គួរអានឱ្យចប់ទាំងអស់ជាមុនសិន
អ្នកនឹងមិនបានបំពេញខុសកន្លែង
តើអ្នកយល់ទេចំពោះពត៌មានដែលអ្នកត្រូវបំពេញនោះ?
ព្រោះប្រសិនជាយើងបំពេញទៅមិនបានត្រឹមត្រូវ
មានសា្នមកោស ឬលុប
ធ្វើឱ្យពាក្យចូលធ្វើការរបស់អ្នកមិនសា្អត
ហើយអាចរួមទាំងការមិនជាប់ដែលក្រុមហ៊ុនគេពិចារណា
ព្រោះរឿងទាំងនេះបង្ហាញឱ្យឃើញពីការមិនយកចិត្តទុកដាក់
និងការខ្ជីខ្ជាររបស់អ្នកហ្នឹងឯង!...
គួរសរសេរដោយផ្ចិតផ្ចង់ ច្បាស់ៗ និងងាយស្រួលអាន។ ចំពោះ អក្សរដែលសក់ទៅផ្សេង ជើងទៅផ្សេង តួអក្សរតូចៗ គួរប្រមូលទុកមួយ ឡែក សិនល្អជាង ក្រៅពីធ្វើឱ្យអ្នកដែលអានឈឺក្បាលហើយ តួអក្សរអាច ប្រាប់ពីបុគ្គលិកលក្ខណះរបស់អ្នកបានច្រើនយ៉ាងទៀតផង។
ត្រូវបំពេញពត៌មានដោយយកចិត្តទុកដាក់ និងមានរបៀបរៀបរយ ព្រោះ ពត៌មានគ្រប់យ៉ាងមានឥទ្ធិពលដល់ការសម្រេចចិត្តជ្រើសរើសអ្នក ចូលធ្វើការ ហើយជាពិសេសជាងនេះទៅទៀតនោះ អ្នកត្រូវបំពេញពត៌មាន ទៅតាមការពិត ចូរកុំកុហកឱ្យសោះ ព្រោះក្រុមហ៊ុនមួយចំនួនអាចមានវិធី សាស្រ្តត្រួតពិនិត្យពត៌មានរបស់អ្នកដោយមិនឱ្យអ្នកដឹងខ្លួននោះទេ។
ចូរកុំភ្លេចថា អ្នកដែលធ្វើការពិចារណាឱ្យអ្នកចូលធ្វើការនោះ គេ មានបទពិសោធន៍ខាងផ្នែកនេះយ៉ាងល្អ។ ប្រសិនជាខាងក្រុមហ៊ុនចាប់បាន ថាអ្នកកុហក ឱកាសដែលអ្នកទទួលបានការងារធ្វើនឹងរសា់តអណែ្តតទៅ តាមខ្យល់ ដោយសារភាពមិនស្មោះត្រង់របស់អ្នកនេះហើយ។
គួរប្រាប់ពីតំណែងដែលអ្នកដាក់ពាក្យឱ្យច្បាស់លាស់
ព្រោះអ្នកណាទៅដឹងថា
អ្នកចង់ដាក់ពាក្យក្នុងតំណែងមួយណា?
ប្រសិនជាតំណែងដែលអ្នកចង់ដាក់ពាក្យនោះមិនទំនេរ
ខាងក្រុមហ៊ុនអាចពិចារណាឱ្យអ្នក
បានធ្វើការក្នុងតំណែងដែលទាក់ទង ឬស្រដៀងគ្នាក៏អាចថាបាន
ដូច្នេះហើយ ប្រសិនជាអ្នកមិនប្រាប់តំណែងឱ្យបាសច្បាស់លាស់
ក្តីសង្ឃឹមលើការដាក់ពាក្យរបស់អ្នក
នឹងចូលទៅដេកក្នុងធុងសម្រាមជាមិនខាន
ចំណែកឯរឿងបា្រក់ខែដែលអ្នកតែងតែសង្ស័យថា ត្រូវបំពេញ យ៉ាងម៉េចក្នុងការដាក់ពាក្យចូលធ្វើការងារ? ប្រសិនជាអ្នកទើបតែរៀនចប់ ថ្មីៗ មិនធ្លាប់មានបទពិសោធន៍ក្នុងការធ្វើការពីមុនមក អ្នកគួរបំពេញថា “ តាមរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន ” ព្រោះក្រុមហ៊ុននីមួយៗ មានកម្រិតក្នុង ការកំណត់ប្រាក់ខែសម្រាប់បុគ្គលិកស្រាប់ហើយ។
ប្រសិនជាអ្នកធ្លាប់មានបទពិសោធន៍ក្នុងការធ្វើការពីមុនមក ចូរ បំពេញតាមប្រាក់ខែដែលអ្នកធ្លាប់បានទទួល។ នៅពេលដែលអ្នកជាប់ការ សម្ភាសន៍ហើយ អ្នកអាចសុំបន្ថែម ឬបន្ថយប្រាក់ខែជាថ្មីតាមការព្រមព្រៀងគ្នានៅពេលក្រោយ។
ចំណែកអ្នកធានា ឬបុគ្គលដែលទាក់ទងគួរតែជាមនុស្សដែលអាច ផ្តល់ពត៌មានពីរឿងបុគ្គលិកលក្ខណះ ទាំងរឿងផ្ទាល់ខ្លួន និងការងារអាច ជាលោកគ្រូ អ្នកគ្រូ ឬចៅហ្វាយនាយចាស់។ ប្រសិនជាបុគ្គលដែលមាន ឈ្មោះល្បី ដែលភាគច្រើនគេស្គាល់កាន់តែធ្វើឱ្យគេមានភាពជឿជាក់ទៅ លើការដាក់ពាក្យរបស់យើងខ្លាំងឡើង។ ប៉ុន្តែអ្នកត្រូវតែប្រាប់បុគ្គលទាំង នោះឱ្យបានដឹងជាមុនសិន អ្វីដែលគួរចៀសវាងគឺ ឪពុកម្តាយ ឬសាច់ញាតិ បងប្អូនជាបុគ្គលសម្រាប់ឱ្យគេទំនាក់ទំនង( Reference ) ព្រោះធ្វើឱ្យគេ មិនសូវមានភាពជឿជាក់ ហើយក្រុមហ៊ុនមួយចំនួនក៏បានបញ្ជាក់ច្បាស់ លាស់រួចហើយដែរ។
អ្នកគួរត្រៀមខ្លួនក្នុងការបំពេញពាក្យចូលធ្វើការជាភាសាអង់គ្លេស ទុកខ្លះផង ព្រោះបច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនតែងតែធ្វើបែបហ្វមការបំពេញ ពាក្យចូលធ្វើការងារជាភាសាអង់គ្លេស។ ចូរសិក្សាសា្រវជា្រវពាក្យ ឬ ប្រយោគដែលគេនិយមប្រើក្នុងការដាក់ពាក្យមកមើលខ្លះផង អ្នកអាចដោន ឡូតពាក្យសុំចូលធ្វើការជាភាសាអង់គ្លេសពីអ៊ិនថើនេត មកសាកល្បង បំពេញដើម្បីត្រួតពិនិត្យមើលជាមុនសិន វានឹងសា្ទត់ដៃ និងបំពេញពត៌ មានបានគ្រប់ជ្រុងជ្រោយ នៅពេលដែលទៅដាក់ពាក្យចូលធ្វើពិប្រាកដ។
ជាពិសេសកុំភ្លេចឧបករណ៍ផ្សេងៗ ដូចជា ប៊ិច ឯកសារសំខាន់ៗ មានសញ្ញាប័ត្រ វិញ្ញាបណ្ណប័ត្រ ថតចំលងសៀវភៅគ្រួសារ ឬរូបថតកាតជា ដើម។ ព្រោះប្រសិនជាអ្នកភ្លេចរឿងសំខាន់ៗ ទាំងនេះ ប្រហែលជាគ្មាន នរណាចង់បានមនុស្សដែលមិនបានរៀបចំខ្លួនឱ្យបានរួចរាល់ទៅរួមការងារ ជាមួយនោះទេ។
ប្រសិនជា
ក្រៅពីការត្រៀមខ្លួនរួចរាល់ហើយ សល់ពីនេះវាអាស្រ័យ លើសមត្ថភាពរបស់អ្នកផ្ទាល់ថា នឹងត្រូវចិត្តត្រូវថ្លើមអ្នកសម្ភាសន៍ តិចច្រើនប៉ុណ្ណា? ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏សូមឱ្យអ្នក សំណាងល្អក្នុងការដាក់ ពាក្យលើកនេះ។
No comments:
Post a Comment