Saturday, January 14, 2012

ការស្វែងរក និងការជ្រើសរើសបុគ្គលិក


១. ការជ្រើសរើសបុគ្គលិកក្នុងសា្ថប័នៈ សា្ថប័ន ឬក្រុមហ៊ុនអាច ស្វែងរក និងជ្រើសរើសបុគ្គលិកដែលមានចំណេះដឹងជំនាញ និងបទ ពិសោធន៍ពីក្នុងសា្ថប័នរបស់ខ្លួនផ្ទាល់។
គុណសម្បត្តិៈ ជួយជំរុញ និងលើកទឹកចិត្តក្នុងការប្រតិបត្តិការងារ ដល់បុគ្គលិក សន្សំសំចៃថវិការក្នុងការប្រកាសជ្រើសរើសបុគ្គលិក របស់សា្ថប័ន។
គុណវិបត្តិៈ ធើ្វឱ្យមានការខ្វះខាតការគិតច្នៃប្រឌិត ការដោះសា្រយបញ្ហា និងការបង្កើតសមិទ្ធិផលថ្មីៗ នៅក្នុងសា្ថប័ន មិនអាចស្វែងរកបុគ្គលិកដែលមានលក្ខណះសម្បត្តិល្អគ្រប់គ្រាន់ឱ្យចូលមកប្រតិបត្តិ ការងារក្នុងតំណែងដែលសា្ថប័នត្រូវការ ដោយសារតែចំណេះដឹងបុគ្គលិកនៅមានកម្រិត ធ្វើឱ្យសា្ថប័ន

Friday, January 13, 2012

ឈឺក្បាលជាមួយ រឿងនយោបាយនៅកន្លែងធ្វើការ

មនុស្សជាច្រើន ប្រហែលជាឈឺក្បាលជាមួយនឹងរឿងនយោបាយនៅ កន្លែងធ្វើការ វាប្រហែលជាពិបាកក្នុងការចៀសវាង ព្រោះមិនថានៅ កន្លែង ណាក៏ដោយ មនុស្សតែងតែមានរឿងនយោបាយមកទាក់ទង រហូត។ ចូរអ្នកសង្កេតមើលថា មិនប្រាកដនោះទេ អ្នកអាចជាមនុស្សម្នាក់ ដែលចូល ប្រឡូកក្នុងហ្គេមនយោបាយនៅកន្លែងធ្វើការក៏អាចថាបាន។
               មនុស្សល្អមានសមត្ថភាពតែងតែត្រូវបានគេមើលរំលង ហើយក្នុង មុខតំណែងតួនាទីការងារ 

Tuesday, January 3, 2012

ខេត្តព្រះវិហារ

ផែនទីខេត្តព្រះវិហារ

ខេត្តព្រះវិហារ ជាខេត្តមួយនៅភាគខាងជើងប្រទេសកម្ពុជា។ ខេត្ត ព្រះវិហារមានទីរួមខេត្តនៅ ភ្នំត្បែង មានជ័យ។ ខេត្តព្រះវិហារ ត្រូវបាន ដាក់ឈ្មោះតាមប្រាសាទព្រះវិហារ។ខេត្ត​ព្រះ​វិហារ​ស្ថិត​នៅក្នុង​ភូមិសាស្រ្ត​ឧត្តរ​នៃ​ព្រះ​រាជាណាចក្រ​ កម្ពុជា នៅឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ​ចំងាយ​៣២០​គម, ជា​ខេត្ត​ស្ថិត​នៅ​តំបន់​ខ្ពង់រាប តំបន់​ព្រៃ​ភ្នំ ភូមិសាស្ត្រ​ដែល​មា​ន​ភាព​ទូលាយ សំបូរ​ព្រៃ​ឈើ​ធំៗ​ជា​ជំរក​សត្វ​ព្រៃ​គ្រប់​ប្រភេទ​ រ៉ែ ធនធាន​ធម្មជាតិ និង​សំនង់​ប្រវត្តិសាស្ត្រ​ ប្រាសាទបុរាណ។ ព្រំ​ប្រទល់​ខាង​ជើង​ទល់​នឹង​ប្រទេស​ថៃ​ និង​ប្រទេស​ឡាវ ប៉ែក​ខាង​ត្បូង​ទល់​នឹង​ខេត្ត​កំពង់​ធំ ប៉ែក​ខាង​លិច​ទល់​នឹង ខេត្ត​សៀមរាប និង​ឧត្តរ​មាន​ជ័យ ប៉ែក​ខាង​កើត​ទល់​នឹង ខេត្ត​ស្ទឹង​ត្រែង។ខេត្ត​ព្រះវិហារ​មាន​ផ្ទៃ​ដី​សរុប​ ១៤.០៣១ គ.ម២ (???) ក្នុង​នោះ​ផ្ទៃ​ដី​បង្ករ​បង្កើន​ផល​មាន​ចំនួន​ ២០.០០០ ហិចតា។​ ខេត្ត​ចែក​ចេញ​ជាំ​៧​ស្រុក​រួម​មាន៤៩ឃុំ​ដែល​មាន​ភូមិ​សរុប​២០៨ភូមិ។ ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​វិហារ​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​និង​មាន​ជន​ ជាតិ​ភាគតិច កួយ មាន​ប្រមាណ​២០% មាន​របរ​ធ្វើ​ស្រែ​ ចំការ​ រក​ជ័រ រក​វល្លិ៍ លក់ដូរ​ និង​នេសាទ​ត្រី​បន្តិច​បន្តួច។ ការងារ​ធ្វើ​ស្រែ​ចំការ​ពុំ​សូវ​ទទួល​បាន​ទិន្នផល​ខ្ពស់​ឡើយ ព្រោះ​ដោយ​បង​ប្អូន​ធ្វើ​តាម​របៀប​អភិរក្សនិយម​ គឺ​ធ្វើស្រែ​ប្រវាស​មេឃ។

តំបន់ទេសចរណ៍
ខេត្ត​ព្រះ​វិហារ​ជា​ខេត្ត​មួយ​សំបូរ​ទៅ​ដោយ​ផលិតផល​ទេសចរណ៍​ច្រើន​ជាង​ គេ​សំរាប់​អភិវឌ្ឍ ដើម្បី​ទាក់​ទាញ​ទេសចរណ៍​​ឱយ​មាន​ការ​ចាប់​