Saturday, August 27, 2011

កសិកម្ម


ការដាំត្រប់


បច្ចេកទេសដាំដុះដំណាំត្រប់
១ លក្ខណៈទូទៅ     ត្រប់ គឺជាប្រភេទដំណាំបដែលប្រជាជននៅ​លើពិភពលោក តែងតែស្គាល់ និងប្រើប្រាស់ ធ្វើម្ហូបអាហារប្រចាំថ្ងៃ ។ មានប្រជាប្រិយបំផុត ចាប់ពីដើមសតវត្សទី ១៦ មកម៉េះ ។
តាមការស្រាវជ្រាវបានបង្ហាញថា ដំណាំត្រប់មានប្រភពកំណើតពីតំបន់អាស៊ីដូចជា ប្រទេសចិន ឥណ្ឌា និងទី្វបអហ្រិ្វច ។ ដំណាំត្រប់មានច្រើនប្រភេទដូចជា ត្រប់ពុតញង ត្រប់ស្រួយ ត្រប់ខា ត្រប់ពងមាន់ ត្រប់វែងពណ៌ស្វាយ ត្រប់សណ្តាយមានពណ៌ប្រផេះ ឬពណ៌បៃតង ៕ នៅប្រទេសកម្ពជា ត្រប់ជាប្រភេទបន្លែមួយយ៉ាងសាមញ្ញ​ដែលប្រជាជនគ្រប់គ្នា តែងតែបរិភោគជាបន្លែប្រចាំថ្ងៃ ។ ដោយសារតែត្រប់ មានភាពងាយស្រួលក្នុងការដាំដុះព្រមទាំងាយស្រួល​ក្នុងការលក់​​នៅលើទីផ្សារ ​​។ តាមការស្រាវជ្រាវរបស់អង្គការ FAO​ ក្នុងឆ្នាំ ១៩៧២ បានឲ្យដឹងថា ក្នុងត្រប់ទម្ងន់ ១០០ ក្រាម ដែលយើងបានបរិភោគ វាផ្តល់ សារធាតុចិញ្ចឹមសម្រាប់សរីរាង្គកាយដូចជា ថាមពល ទឹក ប្រូតេអ៊ីន កាបូនអ៊ីដ្រាត កាលស្យូម ប៉ូតាស្យូម ផូស្វ័រ ដែក និងវីតាមីន B1,B2 ។ ២ អំពីបរិស្ថាន ក អាកាសធាតុ                       ( អានត...)

ការដាំម្រះ

                      បច្ចេកទេសដាំដុះដំណាំម្រះ
បច្ចេកទេសដាំដុះដំណាំម្រះលក្ខណៈទូទៅ ម្រះ គឺជាប្រភេទដំណាំបន្លែយ៉ាងសាមញ្ញដែលប្រជាជនគ្រប់គ្នា តែងតែបរិភោគ ជាបន្លែក្នុងជីវភាពប្រចាំថ្ងៃ។  ដំណាំម្រះប្រជាជននិយមចូលចិត្តដាំ
គ្រប់រដូវ  វាមានភាពងាយស្រួលក្នុងការដាំដុះព្រមទាំងាយស្រួល​ក្នុងការ                                                                                            
លក់​​នៅលើទីផ្សារ  ​​វាធន់ទ្រាំ​នឹង​សីតុណ្ហភាព ដែលម្រះ អាចលូតលាស់បានល្អនូវចន្លោះ ​​២៥-៣០ អង្សាសេ។   ដូច្នេះ ដើម្បីជួយដល់ប្រជាកសិករបង្កើនទិន្នផលបន្លែ និងជួយបង្កើនសេដ្ឋកិច្ច គ្រួសារកសិករនៅតាមជនបទតាមរយៈការផ្តល់នូវបទពិសោធន៍ និងបច្ចេកទេស មួយ ចំនួនដូចជា របៀបដាំដុះ ស្រោចស្រព ថែរក្សាដំណាំ ដោយខ្លួនឯង និងបច្ចេកទេស សាមញ្ញៗ នូវចំណេះដឹងទូលំទូលាយ                          ( អានត...)

ការដាំស្ពៃចង្កឹះ

                                          ដំណាំស្ពៃចង្កឹះ                                                      
         

                  ស្ពៃចង្កឹះជាដំណាំបន្លែមួយប្រភេទ ក្នុងចំណោមបន្លែស្លឹកជា      ច្រើនដែលកសិករយើង និយមចូលចិត្តដាំ ព្រោះវាជាបន្លែសាមញ្ញ មួយអាចយកមកប្រើប្រាស់ ក្នុងការធ្វើ ម្ហូប អាហារបានច្រើនមុខ ដូចជាៈ ស្ល ឆា ស្ងោរ ជ្រក ។ល។
ដំបូងឡើយគេច្រើនតែដាំវានៅក្នុងសួនបន្លែ លក្ខណៈ គ្រួសារតូចៗ តែបច្ចុប្បន្ន ស្ពៃចង្កឹះបានក្លាយ ទៅជាប្រភេទបន្លែ យ៉ាងពេញនិយមធ្វើឲ្យ កសិករយើងផលិត ជាច្រើនតំបន់ 
ហើយដំណាំលាតសន្ធឹងលើផ្ទៃដីកាន់តែច្រើនឡើងៗ ទាំងរដូវប្រាំង និងរដូវ            ( អានត...)


No comments:

Post a Comment