ផ្ការីកក្បែរសន្សើមទឹកភ្នែក
ច្រៀងដោយៈ សុគន្ធ នីសា
១. ហាមអូនហាមខ្លួនឯង លែងជួបបង ហាមលែងឱ្យបងជួបអូន យើងទាំងពីរ លែងបានជួបដូចមុន ទំនាក់ទំនងចប់ហើយ បងតែងចង់ឱ្យអូនល្អគ្រប់យ៉ាង បងអះអាងរក្សាស្នេហ៍មិនប្រែឡើយ អំពើល្អបងធ្វើអូនទទួលទុករួចហើយ តែមិនអាចឡើយទទួលស្នេហ៍។
១. ហាមអូនហាមខ្លួនឯង លែងជួបបង ហាមលែងឱ្យបងជួបអូន យើងទាំងពីរ លែងបានជួបដូចមុន ទំនាក់ទំនងចប់ហើយ បងតែងចង់ឱ្យអូនល្អគ្រប់យ៉ាង បងអះអាងរក្សាស្នេហ៍មិនប្រែឡើយ អំពើល្អបងធ្វើអូនទទួលទុករួចហើយ តែមិនអាចឡើយទទួលស្នេហ៍។
២. មិនអាចញញឹម ទទួលយកបង ឱបជាប់ដើមទ្រូង ព្រោះរូបបងក៏សំខាន់សម្រាប់គេ ឱ្យអូនបិទភ្នែកលាក់បងមិនបានទេ គេក៏សំខាន់សម្រាប់អូន។
៣. បងត្រូវសន្យា ថារក្សានាង កុំឱ្យនាងខូចចិត្ត ធ្វើឱ្យពិត ដូចពាក្យបងចង់ថែអូន ត្រូចស្រលាញ់នាងឱ្យអស់ពីបេះដូង ឱ្យសមជាប្រុសអូនធា្លប់ស្នេហ៍។
៤. បងតែងចង់ឱ្យអូនល្អគ្រប់យ៉ាង បងអះអាងរក្សាស្នេហ៍មិនប្រែឡើយ អំពើល្អបងធ្វើអូនទទួលទុករួចហើយ តែមិនអាចឡើយទទួលស្នេហ៍ មិនអាចញញឹម ទទួលយកបង ឱបជាប់ដើមទ្រូង ព្រោះរូបបងក៏សំខាន់សម្រាប់គេ ឱ្យអូនបិទភ្នែកលាក់បងមិនបានទេ គេក៏សំខាន់សម្រាប់អូន។
៥. បងត្រូវសន្យា ថារក្សានាង កុំឱ្យនាងខូចចិត្ត ធ្វើឱ្យពិត ដូចពាក្យបងចង់ថែអូន ត្រូចស្រលាញ់នាងឱ្យអស់ពីបេះដូង ឱ្យសមជាប្រុសអូនធា្លប់ស្នេហ៍ ចង់ឃើញបងនៅក្បែរនាង ចង់ឃើញបងថ្នាក់ថ្នមនាង ចង់ឃើញផ្ការីក រីកហើយកុំឱ្យប្រែក្រៀម រីកក្បែរសន្សើមទឹកភ្នែកអូន។
*** បងត្រូវសន្យា ថារក្សានាង កុំឱ្យនាងខូចចិត្ត ធ្វើឱ្យពិត ដូចពាក្យបងចង់ថែអូន ត្រូចស្រលាញ់នាងឱ្យអស់ពីបេះដូង ឱ្យសមជាប្រុសអូនធា្លប់ស្នេហ៍ ឱ្យសមជាប្រុសអូនធា្លប់ស្នេហ៍។
No comments:
Post a Comment