លោក "ក" គឺចាសាស្រ្តាចារ្យដ៏ល្បីល្បាញផ្នែករោគបេះដូង តែលោកបានទទួលមរណៈភាព ក៏ដោយសារជម្ងឺនោះដែរ។ ក្នុងពិធីបុណ្យសព មានសាច់ញាតិ ព្រមទាំងសិស្សគុណជាច្រើនមកចូលរួម។ |
ក្នុងចំណោមសិស្សគុណទាំងនោះ មានអតីតសិស្សម្នាក់ "ខ" គិតតែពីយំ មិនឈប់។ ឃើញដូច្នេះ បុរសម្នាក់ "គ" នៅឈរក្បែរនោះ ក៏លួងលោមថាៈ |
- ណ្ហើយ! លោកឈប់ឈំទៅ លោកគ្រូបានស្លាប់ទៅហើយ មិនអាចរស់មកវិញបានទេ។ |
- បុរស "ខ": នេ! ខ្ញុំមិនមែនយំ ដោយរឿងស្លាប់របស់លោកគ្រូទេ តែខ្ញុំសង្វេកចិត្តចំពោះវាសនាខ្លួនតែប៉ុណ្ណោះ។ |
- បុរស "គ": លោក និយាយអ្វីក៏ចម្លែកម្លេះ! |
- បុរស "ខ": ម៉េចក៏ថាខ្ញុំនិយាយចម្លែក! លោក គិតមើល លោកគ្រូជាសាស្រ្តាចារ្យខាងរោគបេះដូង ពេលស្លាប់ គេដាក់រូបលោកក្នុងរង្វង់ផ្ការាងបេះដូង។ រីឯខ្ញុំ ជាវេជ្ជបណ្ឌិតផ្នែករោគស្រ្តី មិនដឹងថា ពេលខ្ញុំស្លាប់ តើគេដាក់រូបថតខ្ញុំក្នុងរង្វង់ផ្កា ជារាងអ្វីទៅនោះទេ!!!?
|
very nice
ReplyDelete