Thursday, January 20, 2011

អន្លង់ធំ កំពុង​ទាក់ទាញ​អ្នកទេសចរ


ទឹក​ជ្រោះ​អន្លង់ធំ ក្នុង​ខេត្ត​កំពត

រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ធម្មជាតិ​អន្លង់ធំ មានទីតាំង​នៅឃុំ​ព្រែកត្នោត​ នៃខេត្ត​កំពត​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រជាសហគមន៍​កាលពី​ពេល​ថ្មីៗ​នេះ​ ដើម្បី​ផ្តល់​ឱកាស​ដល់ភ្ញៀវ​ទេសចរ​​បាន​ងូត​ទឹកជ្រោះ​លេង​កំសាន្ត​ បន្ទាប់ពី​រមណីដ្ឋាន​ប្រវត្តិសាស្រ្ត​ទឹកឈូរ​បានបាត់បង់​ការទាក់ទាញ​ដោយសារ​ ទឹក​មិនស្អាត។

គេរំពឹងថា​រមនីយដ្ឋាន​ថ្មីនេះ​នឹងទទួលបាន​ការគាំទ្រ​ពីសំណាក់​ ភ្ញៀវទេសចរ​ជាតិ​ និង​បរទេស​ដែល​និយម​ងូត​ទឹកជ្រោះ​ និង​បរិសា្ថន​ធម្មជាតិ។
ប្រាសាទកោះកេរ្តិ៍




ប្រាសាទ​កោះ​កេរ្តិ៍​ មាន​ទី​តាំង​នៅ​ភូមិ​ស្រយ៉ង់​ជើង​ ​ឃុំ​ស្រយង់​ ​ស្រុក​គូលេន​មាន​ចម្ងាយ​៧៤​ គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ព្រះវិហារ​ ​។​ ​ក្រុម​ប្រាសាទ​កោះ​កេរ្តិ៍​សង់​លើ​ដី​ខ្ពង់​រាប​ឈ្មោះ​ឆកគគី​ ​។​ ប្រាសាទ​នេះ​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវ័រ្មទី​៤​ ​ក្នុង​រវាង​គ្រិស្តសករាជ​ ​(៩២៨-៩៤២)​ ជា​រាជ​ធានី​សម័យ​បុរាណ​ ​ប្រាសាទ​នេះ​កសាង​ឡើង​ ​សម្រាប់​ឧទ្ទិស​ដល់​អាទិទេព​ មួយ​អង្គ​នាម​ ​ត្រីភូវនេស្វរៈ​ដែល​សិលា​ចារិក​ជា​ភាសា​ខ្មែរ​ហៅ​ថា​ ​” កម្រតែងដ៍រាជា“ ​ ដែល​ជា​អាទិទេព​ធំ​ ​ឬ​ ​ផ្ដល់​សេចក្ដី​សុខ​ក្នុង​ពិធី​សការៈ​ទេវរាជ​មនុស្ស​លោក​។​ ​ប្រាសាទ​កោះកេរ្តរិ៍​ មាន​លក្ខណៈ​ជា​ប្រាសាទ​ភ្នំ​ ​មាន​កម្ពស់​ប្រមាណ​ជា​៣៥​ម៉ែត្រ​ ​ចែក​ចេញ​ជា​ ​៧​ ​ថ្នាក់​ ​ឬ​ ​៧ ជាន់​ ​ដែល​ក្នុង​មួយ​ថ្នាក់​ៗ​មាន​កម្ពស់​​ ​៥​ ​ម៉ែត្រ​ ​និង​ ​មាន​ឆ្លាក់​រូប​ផ្សេង​ៗ​លំ​អ​តាម​កាំ​ជណ្តើរ​ បើ​មើល​ហាក់​ដូច​ជា​ចេតិយ​បែរ​មុខ​នោះ​ទៅ​រក​ទិស​ខាង​លិច​ ​ទៅ​រក​រាជធានី​អង្គរ​។​


កោះ​កេរ្តិ៍​ ​គឺ​ជា​រាជ​ធានី​ចាស់​បុរាណ​មាន​អាយុ​ប្រមាណ​ជាង​ ​១០០០​ ​ឆ្នាំ​ ​មក​ហើយ​ ។​ ក្រៅ​ពី​បាន​គយ​គន់​សម្បត្តិ​កេរ​មរតក​ដូន​តា​ដ៍​មាន​តម្លៃ​នេះ​ នៅ​ពេល​ដែល​ឡើង​ទៅ​ដល់​កំពូល​គេ​អាច​គយ​គន់​មើល​ទេសភាព​និង​ស្រូប​យក​ខ្យល់​អាកាស​ ​ជុំ​វិញ​ទី​នោះ​ ដែល​គេ​អាច​មើល​ឃើញ​ជួរ​ភ្នំ​ដង​រែក​ ​ភ្នំ​ត្បែង​មាន​ជ័យ​ ​និង​ ​ទិដ្ឋភាព​ស្រុក​គូលែន​ទៀត​ផង​។​ នៅ​កណ្ដាល​សម្លឹង​មើល​ខាង​ក្រោម​គេ​ឃើញ​មាត់​អណ្ដូង​មួយ​ដែល​មាន​ទំហំ​៤x៤​ម៉ែត្រ​ ​និង​ មាន​ជម្រៅ​យ៉ាង​ជ្រៅ​ ​បើ​ ​ហើយ​តាម​ការ​តំណាល​តៗ​មក​ បើ​គេ​ទម្លាក់​ដូង​ទុំ​ពី​ទី​នេះ​ផ្លែ​ដូង​នោះ​នឹង​ផុស​នៅ​ស្រះ​ខាង​មុខ​ជិត​ប្រាសាទ​ខ្មៅ​ឯ​ណោះ​។​

ក្រុម​ប្រាសាទ​កោះកេរ្តិ៍​ ​ដែល​រក​ឃើញ​សព្វ​ថ្ងៃ​មាន​ចំនួន​ ​៩៦​ ​ប្រាសាទ​ ដែល​សាង​សង់​លើ​ផ្ទៃដី​ ​៩​ ​គីឡូ​ម៉ែត្រ​បួន​ជ្រុង​ ​ប៉ុន្តែ​ប្រាសាទ​ទាំង​នោះ​ ​ពុំ​បាន​សង់​ជិត​ៗ​គ្នា​ទេ​ ​គឺ​នៅ​ដាច់​ៗ​ពី​គ្នា​ ​១​ គីឡូ​ម៉ែត្រ​ ​ទៅ​៣​ ​គីឡូ​ម៉ែត្រ​ឬ​ ​៤​គីឡូ​ម៉ែត្រ​ ​បា្រសាទ​ទាំង​នេះ​ក៍​បាន​ខួច​ខាត​បាត់​រូប​រាង​ និង​ខ្លះ​បាន​កប់​នៅ​ក្នុង​ដី​ ហើយ​បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​រមណីដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៍​ល្បី​ល្បាញ​មួយ​របស់​ខេត្ត​ ព្រះវិហារ​ ។​
តំបន់ទេសចរណ៍នៅកម្ពុជា



វត្តភ្នំ បេះដូងនៃទីក្រុងភ្នំពេញវត្តភ្នំ​គឺជា​បេះដូង​នៃ​ទីក្រុងភ្នំពេញ ដែល​ផ្តល់​ឈ្មោះ​ដល់​ទី​ក្រុង​នេះ។ វត្តភ្នំមានកំពស់ ២៧ម៉ែត្រ​ដែល​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​១៣៧៣ និង​ជា​សំណង់សាសនា​ដែល​មាន​កំពស់​ខ្ពស់​ជាង​គេ​ក្នុង​ទីក្រុង​ភ្នំពេញ។ មាន​រឿង​ព្រេង​មួយ​តំណាល​ថា មាន​ស្រ្តី​មេមាយ​ម្នាក់​ឈ្មោះ ពេញ ថ្ងៃ​មួយ​បាន​ដើរ​លេង​តាម​ដង​ទន្លេមេគង្គ ក៏​បាន​ឃើញ​ដើម​គគី​មួយ​ដណ្តែត​ជិត​ច្រាំង​ទន្លេ គាត់​ក៏​បាន​ហៅ​អ្នក​ជិត​ខាង​មក​ជួយ​ទាញ​យក​ដើម​គគី​នោះ។ នៅ​ក្នុង​  ( អានត...)





ប្រាសាទ​ព្រះវិហារ
      ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។ នៅ​ឯ​ភ្នំ  ( អានត...)



ភ្នំ​ដោះ​ក្រមុំ​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ស័ក្តិ​សិទ្ធិ​សំរាប់​ការ​បួង​សួង


        ខេត្ត​មណ្ឌល​គិរី​ ៖ រម​ណីយ​ដ្ឋាន​ធម្ម​ជាតិ

ចង្កេះភ្នំដោះក្រមុំឡើងទៅកំពូលភ្នំ
​ភ្នំ​ដោះ​ក្រមុំ​គឺ​ជា​កន្លែង​មួយ​ដ៏​ល្បី​ល្បាញ​ថា​ មាន​បារមី​ពូកែ​ស័ក្តិ​សិទ្ធិ​សំរាប់​អ្នក​​បួង​សួង​សុំ​សេចក្តី​សុខ​ និង​រក​ស៊ី​មាន​បាន​សំបូរ​ធូរ​ធារ​។ ដោយ​សារ​​តែ​ភាព​ល្បី​ល្បាញ​នេះ រម​ណីយ​ដ្ឋាន​ភ្នំ​ដោះ​ក្រមុំ​តែង​តែ​មាន​ភ្ញៀវទៅ​​សែន​ព្រេន និង​បួង​សួង​មិន​ដែល​ដាច់​ជា​រៀង​រាល់​ថ្ងៃ​។ អ្នកទៅ​​សែន​ព្រេន​មាន​ដូច​ជា​ជន​ជាតិ​ព្នង​ ខ្មែរ ចិន​ វៀត​   ( អានត...)


ប្រាសាទកោះកេរ្តិ៍

ប្រាសាទ​កោះ​កេរ្តិ៍​ មាន​ទី​តាំង​នៅ​ភូមិ​ស្រយ៉ង់​ជើង​ ​ឃុំ​ស្រយង់​ ​ស្រុក​គូលេន​មាន​ចម្ងាយ​៧៤​ គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ព្រះវិហារ​ ​។​ ​ក្រុម​ប្រាសាទ​កោះ​កេរ្តិ៍​សង់​លើ​ដី​ខ្ពង់​រាប​ឈ្មោះ​ឆកគគី​ ​។​ ប្រាសាទ​នេះ​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវ័រ្មទី​៤​ ​ក្នុង​រវាង​គ្រិស្តសករាជ​ ​(៩២៨-៩៤២)​ ជា​រាជ​ធានី​សម័យ​បុរាណ​ ​ប្រាសាទ​នេះ​កសាង​ឡើង​ ​សម្រាប់​ឧទ្ទិស​ដល់​អាទិទេព​ មួយ​អង្គ​នាម​ ​ត្រីភូវនេស្វរៈ​ដែល​សិលា​ចារិក​ជា​ភាសា​ខ្មែរ​ហៅ​ថា​ ​” កម្រតែងដ៍រាជា“ ​ ដែល​ជា​អាទិទេព​ធំ​ ​ឬ​ ​ផ្ដល់​សេចក្ដី​សុខ​ក្នុង​ពិធី​ ( អានត...)






រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ធម្មជាតិ​អន្លង់ធំ មានទីតាំង​នៅឃុំ​ព្រែកត្នោត​ នៃខេត្ត​កំពត​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រជាសហគមន៍​កាលពី​ពេល​ថ្មីៗ​នេះ​ ដើម្បី​ផ្តល់​ឱកាស​ដល់ភ្ញៀវ​ទេសចរ​​បាន​ងូត​ទឹកជ្រោះ​លេង​កំសាន្ត​ បន្ទាប់ពី​រមណីដ្ឋាន​ប្រវត្តិសាស្រ្ត​ទឹកឈូរ​បានបាត់បង់​ការទាក់ទាញ​ដោយសារ​ ទឹក​មិនស្អាត។

គេរំពឹងថា​រមនីយដ្ឋាន​ថ្មីនេះ​នឹងទទួលបាន​ការគាំទ្រ​ពីសំណាក់​ ភ្ញៀវទេសចរ​ជាតិ​ និង​បរទេស​ដែល​និយម​ងូត​ទឹកជ្រោះ​ និង​បរិសា្ថន​ធម្មជាតិ។


ភ្នំ​ដោះ​ក្រមុំ​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ស័ក្តិ​សិទ្ធិ​សំរាប់​ការ​បួង​សួង



ខេត្ត​មណ្ឌល​គិរី​ ៖ រម​ណីយ​ដ្ឋាន​ធម្ម​ជាតិ

​ភ្នំ​ដោះ​ក្រមុំ​គឺ​ជា​កន្លែង​មួយ​ដ៏​ល្បី​ល្បាញ​ថា​ មាន​បារមី​ពូកែ​ស័ក្តិ​សិទ្ធិ​សំរាប់​អ្នក​​បួង​សួង​សុំ​សេចក្តី​សុខ​ និង​រក​ស៊ី​មាន​បាន​សំបូរ​ធូរ​ធារ​។ ដោយ​សារ​​តែ​ភាព​ល្បី​ល្បាញ​នេះ រម​ណីយ​ដ្ឋាន​ភ្នំ​ដោះ​ក្រមុំ​តែង​តែ​មាន​ភ្ញៀវទៅ​​សែន​ព្រេន និង​បួង​សួង​មិន​ដែល​ដាច់​ជា​រៀង​រាល់​ថ្ងៃ​។ អ្នកទៅ​​សែន​ព្រេន​មាន​ដូច​ជា​ជន​ជាតិ​ព្នង​ ខ្មែរ ចិន​ វៀត​ណាម​ជាដើម​។ ភ្នំ​ដោះ​ក្រមុំ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ដោះ​ក្រមុំ​ សង្កាត់​សុខ​ដុម​ ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌល​គីរី​។
តាម​ប្រសាសន៍​របស់​លោក​យាយ​អុក សារុន អាយុ​៥៧​ឆ្នាំ ជន​ជាតិ​ខ្មែរ និង​ជា​អ្នក​រៀប​ចំ​មើល​ថែ​ទាំ​កន្លែង​​សែន​ព្រេន​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​មាន​ប្រសាសន៍​​ថា គាត់​មក​នៅ​ទី​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ។ ចំពោះ​ភ្ញៀវ​ដែលទៅ​​សុំ​សេចក្តី​សុខ​ អុជ​ធូប​សែន​ព្រេនរៀង​រាល់​ថ្ងៃ​មិន​ដែល​ខាន​ទេ​ ជួន​មាន​ច្រើន ជួន​មាន​តិច​ ជា​ពិសេស​​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ គឺ​មាន​ភ្ញៀវ​ច្រើន​ណាស់​។ អ្នក​ខ្លះ​​ចង់​លក់​ដី​ធ្លី​ ឬ​ផ្ទះ​សំបែង ​លក់​ដូរ​គ្រឿង​ទេស​មិន​ដាច់​ ខ្លះ​ឈឺច្រើន​ពេក​ បាន​ទៅ​​បួង​សួង​សូម​ឱ្យ​អ្នក​តា​ថែ​រក្សា​ភ្នំដោះ​ក្រមុំ​ជួយ​​ឱ្យ​បាន​សំរេច​ដូច​ប្រាថ្នា ​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​





លោក​យាយ​គុជ​ សៀន អាយុ​៥៨​ឆ្នាំ ​ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១១ ថា មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​បាន​ចាត់​តាំង​​ឱ្យ​គាត់​ទៅ​​ចាំ​មើល​ថែ​នៅភ្នំ​ដោះ​ក្រមុំ​អស់​រយៈ​ពេល​ជាង​៧​ឆ្នាំ​មក​ហើយ រួម​ជាមួយ​​ចាស់​ទុំ​ចំនួន​២​ទៅ​៣​នាក់​ទៀត​សំរាប់​​រៀប​ចំ​តង្វាយ​​។ គាត់​មាន​ប្រសាសន៍​​ថា​ អ្នក​ដែល​មក​បួង​សួងខ្លះ​មក​ពី​រាជ​ធានី​​ភ្នំពេញ​ ខ្លះ​ទៀត​មក​ពី​បណ្តា​ខេត្ត​ផ្សេងៗ មាន​ជន​ជាតិ​ខ្មែរ ព្នង ចិន វៀត​ណាម​ និងបារាំងជា​ដើម​​។ បន្ទាប់​ពី​បួង​សួង​​បាន​ប្រកប​ដូច​ក្តីប្រាថ្នាហើយ​នោះ​អ្ន​ក​មាន​ធូរ​ធារ​​គេ​ថ្វាយ​ជ្រូក​ខ្វៃ​ មាន់​ស្ងោរ គោ​ដុត ផ្លែ​ឈើ​ គ្រប់​មុខ​​។ លោកយាយ​បញ្ជាក់​ថា ​អ្នកខ្លះ​​រៀប​ការ​យូរ​ឆ្នាំ​ហើយ​មិន​មាន​កូន​បាន​ទៅ​បួង​សួង​សុំ​ឱ្យ​មាន​កូន​នឹង​គេ​ និង​មាន​គូស្នេហ៍​ខ្លះ​​ទៀត​ទៅ​ស្បថ​ស្បែ​ឱ្យ​លោក​តា​ភ្នំ​ដោះ​ក្រមុំ​ជួយ​ធ្វើ​ជា​សាក្សី​ បើ​អ្នក​ណា​ហ៊ាន​ក្បត់​ពាក្យ​សន្យា​ លោក​តា​នឹង​កាច់​ក គឺ​ស័ក្តិ​សិទ្ធិ​ណាស់​៕ 

        

ចង្កេះភ្នំដោះក្រមុំឡើងទៅកំពូលភ្នំ        ទីសក្ការបូជាដែលគេមានជំនឿថាមានបារមីស័ក្តសិទ្ធិ
       ចង្កេះភ្នំដោះក្រមុំឡើងទៅកំពូលភ្នំ                     ទីសក្ការបូជាដែលគេមានជំនឿថាមានបារមីស័ក្តសិទិ្ធ
​​​  

Thursday, January 13, 2011

គំនូរខ្មែរ










































Wednesday, January 12, 2011

ពិធីរៀបអាពាហ៍ពិពាហ៍



























Friday, January 7, 2011

ភ្លា​មឹក​ក្លាស្សេ

គ្រឿង​ផ្សំ​
មឹក​ស្រស់​ ៥០​ ក្រាម, ប៉េងប៉ោះ​ផ្លែ​តូចៗ​ ២៥​ ក្រាម, ខ្ទឹម​បារាំង​ ១​ ភាគ​ ៤​ ចំណិត, ដើម​ខ្ទឹម​ ១​ ដើម​ ខ្ញី​ ២​ បន្ទះ,​ ខ្ទឹម​ស​ ២​ កំពឹស, ម្ទេស​ទុំ​ ១​ ផ្លែ។
គ្រឿង​ផ្សំ​រសជាតិ
ទឹក​ត្រី​ ១​ ស្លាបព្រាកាហ្វេ, ​ទឹក​ក្រូច​ឆ្មារ​២​ ស្លាបព្រាកាហ្វេ​ និង​ម្សៅ​ស៊ុប​ខ្នរ​ ១​​ ស្លាបព្រាកាហ្វេ។
វិធី​ធ្វើ​
១.មឹក​ស្រស់​លាង​ទឹក​ឲ្យ​ស្អាត​ ហើយ​ហាន់​ជា​ចម្រៀក​វែងៗ​ ព្រម​ទាំង​ឆូត​ជា​កង់ៗ​ទៀត​ផង។ បន្ទាប់​មក​ទៀត​ ត្រូវ​ស្ងោរ​ឲ្យ​ឆ្អិន​ រួច​ហើយ​ស្រង់​ចេញ​ និង​ យក​ទៅ​ក្លាស្សេ​ទឹក​កក​ទុក​ប្រើ​ការ។
២.ផ្លែ​ប៉េងប៉ោះ​ហាន់​ជា​កង់ៗ, ខ្ទឹម​បារាំង​ហាន់​ជា​ចម្រៀកៗ, ដើម​ខ្ទឹម,​ ខ្ញី, ខ្ទឹម​ស​ និង​ម្ទេស​ទុំ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​ទុក​ប្រើ​ការ។
៣.ត្រូវ​លាយ​គ្រឿង​ផ្សំ​ និង​ គ្រឿង​ផ្សំ​រសជាតិ​ច្របល់​ចូល​គ្នា​ និង​ ដួស​ដាក់​ក្នុង​ចាន​ទាប​ទុក​ជា​ការ​ស្រេច៕

ក្រពះ​ជ្រូក​ឆា​ផ្សិត​ខ្មៅ


*គ្រឿង​ផ្សំ
ក្រពះ​ជ្រូក​ ៣៧០​ ក្រាម​ ផ្សិត​ខ្មៅ​ ១០០​ ក្រាម​ ជីរនាងវង​ ៣​ ត្រួយ។
*គ្រឿង​បំពង​យក​ក្លិន​ឈ្ងុយ
ខ្ញី​បន្ទះ​ ២០​ ក្រាម​ ម្ទេសប្លោក​ទុំ​មួយ​ចំហៀង​ ខ្ទឹម​បារាំង​ ៣០​ ក្រាម។
*គ្រឿង​ផ្សំ​រស​ជាតិ
ប្រេង​ល្ង​ខ្មៅ​ ២​ ស្លាបព្រាបាយ​ ទឹក​ស៊ីអ៊ីវ​ប្រេង​ខ្យង​ និង​ទឹក​ម្ទេស​ខាប់​មួយ​មុខ​ ១​ ស្លាបព្រាបាយ​ ស្រា​ និង​ស្ករ​ មួយ​មុខ​ ១​ ស្លាបព្រាបាយ​ ស្រា​ និង​ ស្ករ​ មួយ​មុខ​ៗ​ ២​ ស្លាបព្រាបាយ​ ម្សៅ​ខ្លឹម​ស​កន្លះ​ស្លាបព្រាកាហ្វេ​ ទឹក​ម្សៅ​ឆា​ ១​ ស្លាបព្រាបាយ​ និង​ម្សៅ​ស៊ុបខ្នរ​ ១​ ស្លាបព្រាកាហ្វេ។
*វិធី​ធ្វើ
១-​ ខ្វេះ​ស្នូល​ និង​គ្រាប់​ម្ទេស​ប្លោក​ចេញ​ និង​ហាន់​ជា​ចំណិតៗ​ ខ្ទឹម​បារាំង​ ខ្ញី​ហាន់​ជា​សរសៃ​តូចៗ​ ជីរ​នាង​វង​លាង​ទឹក​ឲ្យ​ស្អាត​ទុក​ប្រើការ។
២-​ ផ្សិត​ខ្មៅ​ត្រាំ​ទឹក​មួយ​ស្របក់​ ហើយ​ហាន់​ជា​ចំណិតៗ​ និង​យក​ទៅ​ស្រុស​នឹង​ទឹក​ក្ដៅ​រួច​ហើយ​ហាន់​ជា​ចម្រៀកៗ​ទុក​ប្រើ​ការ។
៣-​ ចាក់​ប្រេង​ល្ង​ខ្មៅ​ចូល​ និង​ ដាក់​គ្រឿង​បំពង​យក​ក្លិន​ឈ្ងុយ​ ទើប​ចាក់​ក្រពះ​ជ្រូក​ និង​ផ្សិត​ខ្មៅ​ចូល​ ឆា​ត្រឡប់​ចុះ​ឡើង​ ទើប​ចាក់​ទឹក​ស៊ីអ៊ីវ​ ប្រេង​ខ្យង​ ទឹក​ម្ទេស​ខាប់​ និង​ ទឹក​មួយ​ចាន​ចង្កឹះ​ ស្ងោរ​រំងាស់​ចូល​ជាតិ​ ទើប​ជា​ចុងក្រោយ​ចាក់​ទឹក​ម្សៅ​ឆា​ចូល។​ រំងាស់​បន្តិច​ហើយ​ដួស​ដាក់​ចាន​​និង​ រោយ​ត្រួយ​ជីរនាងវង​ពី​លើ​ទុក​ជា​ការ​ស្រេច៕

ស៊ុប​គោ​ក្ដៅ

គ្រឿង​ផ្សំ
សាច់​គោ​ (សាច់​ត្រយូង​ចេក)​ ៤៥០​ ក្រាម, ទឹក​ ៦​ កែវ, ម្ទេស​ទុំ​ ១​ផ្លែ, ខ្ញី​ ៦​ បន្ទះ, ស្រា​មួយ​ស្លាបព្រាបាយ។
គ្រឿង​ផ្សំ​​រសជាតិ
ម្រេច​ម៉ដ្ឋ​ ១​ ចុង​ស្លាបព្រាកាហ្វេ, ខ្ទឹម​បារាំង​ហាន់​ឲ្យ​ម៉ដ្ឋ​ ១​​ស្លាបព្រាបាយ, អំបិល​១​ ស្លាបព្រាកាហ្វេ​កន្លះ, ដុំ​ស៊ុប​ខ្នរ​ ១​ដុំ, ជីរនាងវង​ (ហាន់​ហើយ) ២​ស្លាបព្រាបាយ។
វិធី​ធ្វើ
១- ហាន់​សាច់​គោ​ជា​បន្ទះ​ក្រាស់ៗ
២- ចាក់​គ្រឿង​ផ្សំ​ទាំងអស់​ចូល​ក្នុង​ឆ្នាំង​ ហើយ​ស្ងោរ​ទាល់​តែ​ទឹក​ពុះ​ ទើប​បន្ថយ​ភ្លើង​បន្តិច​ ហើយ​រម្ងាស់​ប្រហែល​ជា​ ១​ ម៉ោង​ទៅ​ ១​ ម៉ោង​កន្លះ​ ទើប​ពន្លត់​ភ្លើង​ និង​ចាក់​គ្រឿង​ផ្សំ​រសជាតិ​ចូល​ទុក​ជា​ការ​ស្រេច៕

តុមយុំា​បង្គា


គ្រឿង​ផ្សំ
បង្កា​ ៤០០​ ក្រាម , ផ្សិត​ចំបើង​ ១៥០​ ក្រាម, ប៉េងប៉ោះ​ទុំ​ ១​ ផ្លែង។
គ្រឿង​ផ្សំ​បន្ថែម​ (១)
ខ្ទឹម​ស​ ១៥​ ក្រាម, ខ្ញី​ ៣​ បន្ទះ, ទឹក​ ៤​ ចាន​ចង្កឹះ​, ខ្ទឹម​ក្រហម​ ២​ កំពឹស, គល់​ស្លឹក​គ្រៃ​ ២​ គល់។
គ្រឿង​ផ្សំ​បន្ថែម​ (២)
ម្ទេស​ប្លោក​ទុំ​ ១​ ផ្លែ, ម្ទេស​បូកគោ​ ១​ ផ្លែ, ដើម​ខ្ទឹម​ ១​ ដើម​ និង​ស្លឹក​ក្រូច​សើច​ ៥​ សន្លឹក។
គ្រឿង​ផ្សំ​​រសជាតិ
ទឹក​បង្គា​ហឹរ​ ២​ ស្លាបព្រាបាយ​, ទឹក​ម្ទេស​ ១​ ស្លាបព្រាកាហ្វេ​, ទឹក​ក្រូច​ឆ្មារ​ ១​ ភាគ​ ៤​កែវ, ទឹក​ត្រី​កន្លះកែវ, ស្ករ​កន្លះ​ស្លាបព្រាបាយ​​ និង​ដុំ​ស៊ុប​ខ្នរ​ ១​ដុំ។
វិធី​ធ្វើ
១- បក​សម្បក​បង្គា​ និង​ឆូត​ខ្នង​យក​សរសៃ​ចេញ​ឲ្យ​ស្អាត, ហាន់​ប៉េងប៉ោះ​ជា​ដុំៗ​, ពុះ​ផ្សិត​ចំបើង​ជា​ពីរ​ (បើ​ក្រពុំ​ធំ)។
២- ចាក់​គ្រឿង​បន្ថែម​ (១)​ ចូល​ក្នុង​ឆ្នាំង​ និង​ស្ងោរ​ឲ្យ​ពុះ​រួច​ហើយ​ចាក់​គ្រឿង​​ផ្សំ​រសជាតិ​ចូល​ស្ងោរ​រម្ងាស់​បន្តិច​ ទើប​ជា​ចុង​ក្រោយ​ចាក់​គ្រឿង​ផ្សំ​បន្ថែម​ (២)​ ចូល​ទុក​ជា​ការ​ស្រេច៕​