ស្ងោរមាន់លាយជាមួយសាច់ដូង
គ្រឿងផ្សំ
សាច់ដូង(ស្ទើរខ្ចីស្ទើរចាស់) ១០០ ក្រាម, សាច់មាន់៥០០ ក្រាម, សាច់ជ្រូក (សាច់ជាប់ខ្លាញ់តិចតួច) ១០០ក្រាម,ខ្ញី និងអំបិលបន្តិចបន្តួច និងដុំស៊ុបខ្នរ ១ដុំ។
វិធីធ្វើ
១- ហាន់សាច់ដូងជាដុំតូចៗ, លាងសាច់មាន់ឲ្យស្អាត និង កាប់ជាដុំៗ រួចហាន់ខ្ញីជាបន្ទះៗ។
២- ដាំទឹកឲ្យពុះ រួចហើយចាក់សាច់មាន់ចូលស្រុសឲ្យអស់ជាតិឈាម ទើបស្រង់ចេញទុកប្រើការ។
៣- ចាក់គ្រឿងផ្សំទាំងអស់(លើកលែងតែអំបិល និងដុំស៊ុបខ្នរ) ចូលក្នុងឆ្នាំងស៊ុប ហើយថែមទឹកឲ្យសមល្មម ដោយដំបូងប្រើភ្លើងស្ងោរទាល់តែពុះ ទើបបែរមកប្រើភ្លើងតិចៗស្ងោររំងាស់រយៈពេល ២ ម៉ោង ហើយមុមនឹងដួសមកទទួលទាន ត្រូវបង់អំបិល និងដុំស៊ុបខ្នរចូលផង៕