១. ការជ្រើសរើសបុគ្គលិកក្នុងសា្ថប័នៈ សា្ថប័ន ឬក្រុមហ៊ុនអាច ស្វែងរក និងជ្រើសរើសបុគ្គលិកដែលមានចំណេះដឹងជំនាញ និងបទ ពិសោធន៍ពីក្នុងសា្ថប័នរបស់ខ្លួនផ្ទាល់។
គុណសម្បត្តិៈ ជួយជំរុញ
និងលើកទឹកចិត្តក្នុងការប្រតិបត្តិការងារ ដល់បុគ្គលិក សន្សំសំចៃថវិការក្នុងការប្រកាសជ្រើសរើសបុគ្គលិក របស់សា្ថប័ន។
គុណវិបត្តិៈ ធើ្វឱ្យមានការខ្វះខាតការគិតច្នៃប្រឌិត
ការដោះសា្រយបញ្ហា និងការបង្កើតសមិទ្ធិផលថ្មីៗ នៅក្នុងសា្ថប័ន មិនអាចស្វែងរកបុគ្គលិកដែលមានលក្ខណះសម្បត្តិល្អគ្រប់គ្រាន់ឱ្យចូលមកប្រតិបត្តិ ការងារក្នុងតំណែងដែលសា្ថប័នត្រូវការ
ដោយសារតែចំណេះដឹងបុគ្គលិកនៅមានកម្រិត ធ្វើឱ្យសា្ថប័ន
មិនអាចជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ គ្រប់គា្រន់ទៅ តាមការចង់បាន។
មិនអាចជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ គ្រប់គា្រន់ទៅ តាមការចង់បាន។
២. ការជ្រើសរើសបុគ្គលិកក្រៅសា្ថប័នៈ សា្ថប័ន ឬក្រុមហ៊ុនអាច ស្វែងរក
និងជ្រើសរើសបុគ្គិលដែលមានសមត្ថភាពក្រៅសា្ថប័នរបស់ខ្លួន
ដើម្បីចូលមកប្រតិបត្តិការងារក្នុងតំណែងដែលទំនេរ ឬកំពុងត្រូវការ។
គុណសម្បិត្តៈ
ធ្វើឱ្យមានភាពសំបូរបែបក្នុងការច្នៃប្រឌិត ការដោះសា្រយ ការអភិវឌ្ឍន៍
និងបង្កើតសមិទ្ធិផលថ្មីៗ នៅក្នុងសា្ថប័ន អាចជ្រើសរើស បុគ្គលិកដែលមកពីប្រភពផ្សេងៗ
ឱ្យត្រូវទៅនឹងតម្រូវការ មុខតំណែង តួនាទីការងារ ព្រោះសា្ថប័ន ឬក្រុមហ៊ុនអាចស្វែងរក
និងជ្រើសរើស បុគ្គលិកដែលមានចំណេះដឹង សមត្ថភាព ជំនាញ
ឱ្យត្រូវទៅនឹងការងារដែលសា្ថប័នចង់បាន ដោះសា្រយ បញ្ហាខ្វះខាតបុគ្គលិកក្នុងសា្ថប័នទាំងចំនួន
និងគុណភាព ដើម្បីឱ្យចូលធ្វើការក្នុងសា្ថប័នបានយ៉ាងល្អ។
គុណវិបត្តិៈ ខ្ជះខ្ជាយថវិការ
និងការចាយវាយក្នុងការស្វែងរកបុគ្គលិក មានផលប៉ះពាល់ដល់ទឹកចិត្តក្នុង ការធ្វើការរបស់បុគ្គលិកក្នុងសា្ថប័ន
ចំណាយពេលក្នុងការណែនាំការងារ និងមានបរិយាកាសប្លែកថ្មី។
No comments:
Post a Comment