Friday, January 13, 2012

ឈឺក្បាលជាមួយ រឿងនយោបាយនៅកន្លែងធ្វើការ

មនុស្សជាច្រើន ប្រហែលជាឈឺក្បាលជាមួយនឹងរឿងនយោបាយនៅ កន្លែងធ្វើការ វាប្រហែលជាពិបាកក្នុងការចៀសវាង ព្រោះមិនថានៅ កន្លែង ណាក៏ដោយ មនុស្សតែងតែមានរឿងនយោបាយមកទាក់ទង រហូត។ ចូរអ្នកសង្កេតមើលថា មិនប្រាកដនោះទេ អ្នកអាចជាមនុស្សម្នាក់ ដែលចូល ប្រឡូកក្នុងហ្គេមនយោបាយនៅកន្លែងធ្វើការក៏អាចថាបាន។
               មនុស្សល្អមានសមត្ថភាពតែងតែត្រូវបានគេមើលរំលង ហើយក្នុង មុខតំណែងតួនាទីការងារ 

ក៏មិនមានឋានៈល្អទៅតាមសមត្ថភាពរបស់គេ។ ទោះបីជាធ្វើការល្អប៉ុណ្ណា ប៉ុន្តែគេក៏ត្រូវបាក់ទឹកចិត្តដោយ សារតែការមាន បក្សពួក សួកប៉ាន់ និងមានខ្សែក្នុងការធ្វើការ និងការជួយជ្រុំជ្រែងក្នុងការ ធ្វើការជាច្រើន ទៀត។ គិតហើយគួរឱ្យសោកសា្តយចំពោះបញ្ហាបែបនេះ ដែលជាមូលហេតុធ្វើឱ្យការធ្វើការងារមិន ដំណើរការបានល្អទៅតាមអ្វីដែលអាចធ្វើបាន។
               ការជួយជ្រុំជ្រែងក្នុងការធ្វើការគឺអ្វី? សា្តប់ហើយគួរតែជារឿង ដែលល្អ!...
               ការជួយជ្រុំជ្រែងគឺជា ការជ្រើសរើសបុគ្គលិកចូលមកធ្វើការដោយ ការយកសម្ព័ន្ធភាពផ្ទាល់ខ្លួនជាធំ ឬយកហេតុផលខាងផ្នែកនយោបាយនៅ កន្លែងធ្វើការជាគោល។ ពួកគេមិនបានគិតដល់សមត្ថភាព ឬជំនាញក្នុង តួនាទីការងារទាំងនោះទេ ចៅហ្វាយនឹងប្រកាន់យកការពេញចិត្តផ្ទាល់ខ្លួន ផ្តល់ឱកាសឱ្យអ្នកដែលមានភាពជិតស្និត ឬញាតិមិត្តបងប្អូនច្រើនជាង ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រសិនជាយើងនៅតែប្រកាន់ភ្ជាប់យក វិធីបែបនេះជាការអនុវត្តការងារហើយនោះ វានឹងមានបញ្ហាជាច្រើនតាម មកជាបន្តបន្ទាប់គ្មានថ្ងៃបញ្ចប់។

               យើងសង្កេតឃើញថា នៅក្នុងរង្វង់ការធ្វើការងារ ប្រទេសយើង នៅប្រកាន់ភ្ជាប់នូវការជួយជ្រុំជ្រែងមកជាមូលដ្ឋានគ្រឹះក្នុងការធ្វើការជាបន្ត បន្ទាប់។ យើងតែងតែធ្វើការបែបជាលក្ខណះចៅហ្វាយនាយ និងបុគ្គលិក ឬបងប្អូនញាតិមិត្ត ដោយមានការប្តូរយកផលប្រយោជន៍ផ្ទាល់ខ្លួន។

               បុគ្គលិកអាចយកចិត្តយកថ្លើម រីករាយនឹងបម្រើចៅហ្វាយ និយាយលើកតំកើង បញ្ជោរហួសពីការពិតធ្វើឱ្យចៅហ្វាយពេញចិត្តពេញ ថ្លើម។ ចំណែកឯចៅហ្វាយនាយក៏មើលថែយកចិត្តទុកដាក់ និងផ្តល់ ឱកាសពិសេសក្នុងការធ្វើការច្រើនជាងអ្នកដទៃ ឬជួយការពារទោះបីជាគេ ធ្វើខុសក៏ដោយ អាចហៅថាទទួលបានប្រយោជន៍ទាំងសងខាង។

               ប្រសិនជាយើងសាកល្បងផ្លាស់ប្តូរ
               យកលក្ខណះការជួយជ្រុំជ្រែងឱ្យស្ថិតក្នុងផ្លូវដែលល្អ
               ដូចជា ប្តូរពីការបញ្ជោរអែបអប
               និយាយសរសើរចៅហ្វាយលើសពីការពិត
               ម ក ជា កា រ មើ ល ថែ យ ក ចិ ត្ត ទុ ក ដា ក់
               ជួយគ្នានូវអ្វីដែលយើងអាចធ្វើបាន
               ឬ ទោះបីជាចៅហ្វាយផ្ទាល់
               ដែលពីមុនធ្លាប់តែជាមនុស្ស
               ប្រកាន់បក្សពួក មកជាមនុស្សយុត្តិធម៌វិញ
               ជួយនិយាយដាស់តឿន
               នៅពេលដែលមនុស្សក្រោមបង្គាប់របស់ខ្លួនធ្វើខុស
               ជឿថារឿងនយោបាយនៅកន្លែងធ្វើការ
               នឹងថយចុះបានច្រើនជាមិនខាន

               ប៉ុន្តែដូចដែលបាននិយាយខាងលើថា បញ្ហាការប្រកាន់បក្សពួក នៅកន្លែងធ្វើការគ្មាននរណាដែលអាចជៀសវាងរួចនោះទេ ដរាបណានៅ មានមនុស្សដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួនជាធំ។  ប៉ុន្តែយ៉ាងណាក៏ដោយ វាមិនមានន័យថា យើងនឹងដោះសា្រយបញ្ហានេះដោយការរត់គេច ព្រោះ ការរត់គេចអាចជាការដោះស្រាយបញ្ហាបានតែមួយរយះប៉ុណ្ណោះ។ ទោះបី ជាផ្លាស់ប្តូរការងារថ្មីប៉ុន្មានដងទៀត អ្នកក៏ត្រូវតែជួបបញ្ហាបែបនេះដោយ ចៀសមិនរួច។ ដូច្នេះហើយយើងត្រូវដឹងពីវិធីប្រឈមមុខ និងនៅជាមួយ វាឱ្យបាន នេះហើយគឺជាការដោះស្រាយបញ្ហាចំគោលដៅ។

               មនុស្សប្រភេទ បានអត់? បាទ! បាន, ល្អអត់? បាទ! ល្អ សមអត់? បានសមនោះមាននៅច្រើននៅក្នុងសង្គមយើង ហើយត្រូវ ទទួលសា្គល់ថា មនុស្សប្រភេទនេះប្រាកដជាទទួលបានផលប្រយោជន៍ ដោយមិនចាំបាច់ប្រើកម្លាំងនាំឱ្យហត់។ មនុស្សប្រភេទនេះប៉ិនប្រសប់ក្នុង ការយកចិត្ត ពូកែនិយាយ និងជ្រើសរើសពេលវេលាក្នុងការចូលទៅរកចៅ ហ្វាយនាយត្រូវតាមកាលៈទេសៈត្រូវចង្វាក់ ទើបធ្វើឱ្យចៅហ្វាយលង់កោត សរសើររហូតភ្លេចសម្លឹងមើលពីសមត្ថភាពក្នុងការធ្វើការងារ។ នៅពេល បានឈ្មោះថាជាមនុស្សរបស់ចៅហ្វាយនាយ សូមធានាថាមិនមាននរណា ហ៊ានរវល់ជាមួយ មិនចង់មានបញ្ហាក្តៅក្រហាយទេ ធ្វើឱ្យមនុស្សប្រភេទ នេះ គិតថាខ្លួនឯងមានអំណាចលើសអ្នកដទៃ ហើយដោយពឹងទៅលើភាព ជិតស្និត យកចិត្តយកថ្លើមជាមួយចៅហ្វាយ ទើបឆ្លៀតឱកាសដណ្តើមយក តំណែងដោយវិធីមិនត្រឹមត្រូវ។

               ប្រសិនជាអ្នកមានមិត្តរួមការងារប្រភេទនេះ ត្រូវនៅបន្ទប់ឱ្យឆ្ងាយ ពីគេទើបល្អ ចៀសវាងការមានបញ្ហាជាដាច់ខាត។ព្រោះប្រសិនជាយើង ប្រើវិធី ភ្នែកទល់ភ្នែក ធ្មេញទប់ធ្មេញ គេហក់មកអ្នកហក់ទៅ កាន់តែធ្វើឱ្យ សា្ថនការណ៍មិនល្អជាដើម។ ទទួលសា្គល់ទៅថា អ្នកគ្មានផ្លូវប្រឆាំង ឬជួយ ទះដៃជាមួយមនុស្សប្រភេទនេះបាននោះទេ។ នៅពេលដែលចៅហ្វាយ កាត់ក្តី អ្នកដែលខុសគឺជាអ្នក ទោះបីជាការពិត អ្នកគឺជាមនុស្សដែលត្រូវ គេទំលាក់កំហុសក៏ដោយ។ កុំយកពេលទៅធ្វើរឿងឥតប្រយោជន៍ទាំងនេះ ចូរងាកមកព្យាយាមធ្វើការវិញប្រសើរជា ដើម្បីបង្ហាញពីសមត្ថភាព និង គុណភាពក្នុងការធ្វើការឱ្យចៅហ្វាយឃើញផ្ទាល់នឹងភ្នែកល្អជាង ទាំងនេះ ហើយដែលជាការពិសោជន៍ឱ្យថា តើអ្នកណាគឺជាមនុស្សដែលមាន សមត្ថភាពជាង។

               ប្រសិនជាអ្នកមានចៅហ្វាយដែលបែងបក្សពួក លំអៀង ហើយ ស្រលាញ់កាន់ជើងបុគ្គលិកណាដែលសា្តប់បង្គាប់តាមការបញ្ជាគ្រប់យ៉ាង ដោយមិនប្រកែក ឬបណ្តោយឱ្យកំហុសផ្សេងៗ កន្លងហួសទៅព្រោះតែ បុគ្គលិកនោះជាបក្សពួករបស់គេ។ ទោះជាយ៉ាងណាក៏ដោយ ដំបូងអ្នកត្រូវ ធ្វើចិត្តឱ្យត្រជាក់ជាមុនសិន ព្រោះពេលនេះមិនមែនជាពេលវេលាមាស របស់អ្នកទេ។ ទោះបីជាអ្នកព្យាយាមធ្វើល្អប៉ុណ្ណា ក៏បានត្រឹមតែបុគ្គលិក ធម្មតាម្នាក់ ពេលខ្លះធ្វើល្អមិនបានល្អ ថែមទាំងត្រូវគេស្តីបន្ទោសបន្ថែម ទៀត វាអាស្រ័យទៅលើពេលវេលា។

               ការឧស្សាហ៍ព្យាយាម និងតាំងចិត្តធ្វើការ គឺជាកត្តាដែល អាចជួយអ្នកបាន។ ទោះបីជាអាចត្រូវគេស្តីបន្ទោសនូវចំណុច ដែលមិនមែនជាកំហុសអ្នក ចូរកុំអត់ចិត្ត រុញរាជាដាច់ខាត ព្យាយាមធ្វើការងារដែលខ្លួនទទួលខុសត្រូវឱ្យបានល្អបំផុត។ មិនយូរ នោះទេ ការពិតនឹងបញ្ជាក់ឱ្យឃើញ ចំណែកឯអ្នកដែលគិតងប់ ងល់ថាខ្លួន ជាមនុស្សជំនិតរបស់ចៅហ្វាយ។ ប្រសិនជាគ្មាន សមត្ថភាពពិតប្រាកដដូចដែលពាក្យនិយាយនោះ ទីបំផុតគេនឹង ចុះចាញ់ដោយខ្លួនឯង តម្លៃរបស់មនុស្សស្ថិតនៅលើសា្នដៃ ឬ លទ្ធផលការងារ ។


No comments:

Post a Comment