របាំកន្សែងស្នេហ៍ គឺជារបាំប្រពៃណីរបស់ជនជាតិអ៊ីសា្លម
គេច្រើនរាំក្នុងកម្មវិធីផ្សេងៗ ជាពិសេសពេលចូលឆ្នាំសាកល និងនៅពេលបុណ្យណូអែល។
គេបង្ហាញពីមន្តអាគម
កុឡាបស្នេហ៍យ៉ាងសក្តិសិទ្ធរបស់នារីអ៊ីសា្លមដាក់ទៅលើបុរសអ៊ីសា្លម ទីបំផុតគេក៏ទាន់
ហើយបានប្រៀនប្រដៅកុំឱ្យធ្វើអញ្ជឹង ពិធីដាក់ស្នេហ៍នេះ
ជាប្រពៃណីទំនៀមទំលាប់របស់ពួកគេ គឺប៉ិនប្រសព្វយ៉ាងស្ទាត់ជំនាញរបស់ជនជាតិអ៊ីស្លាម។
Thursday, September 20, 2012
របាំគោះត្រឡោក
អត្ថន័យរបាំគោះត្រឡោក
របាំគោះត្រឡោក
ជារបាំប្រពៃណីដែលមានដើមកំណើតនៅខេត្តស្វាយរៀង។
របាំនេះគេច្រើនសម្តែងក្នុងពិធីមង្គលការ ឬបុណ្យទានផ្សេងៗ
ដើម្បីបង្ក បរិយាកាសឱ្យសប្បាយរីករាយបំបាត់ទុកកង្វល់។
ម្យ៉ាងទៀតចង់បង្ហាញ ពីភោគផលធម្មជាតិនៃដំណាំដូង។
Saturday, February 25, 2012
លិខិតឆ្លងដែន
លិខិតឆ្លងដែនគឺជា ឯកសារសំគាល់ខ្លួនដែលរដ្ឋាភិបាលរបស់ប្រទេសណាមួយចេញឱ្យប្រជាជន
ឬប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីបង្ហាញ ឬសំគាល់ខ្លួននៅពេលដែលធ្វើដំណើរទៅបរទេស។
Saturday, January 14, 2012
ការស្វែងរក និងការជ្រើសរើសបុគ្គលិក
១. ការជ្រើសរើសបុគ្គលិកក្នុងសា្ថប័នៈ សា្ថប័ន ឬក្រុមហ៊ុនអាច ស្វែងរក និងជ្រើសរើសបុគ្គលិកដែលមានចំណេះដឹងជំនាញ និងបទ ពិសោធន៍ពីក្នុងសា្ថប័នរបស់ខ្លួនផ្ទាល់។
គុណសម្បត្តិៈ ជួយជំរុញ
និងលើកទឹកចិត្តក្នុងការប្រតិបត្តិការងារ ដល់បុគ្គលិក សន្សំសំចៃថវិការក្នុងការប្រកាសជ្រើសរើសបុគ្គលិក របស់សា្ថប័ន។
គុណវិបត្តិៈ ធើ្វឱ្យមានការខ្វះខាតការគិតច្នៃប្រឌិត
ការដោះសា្រយបញ្ហា និងការបង្កើតសមិទ្ធិផលថ្មីៗ នៅក្នុងសា្ថប័ន មិនអាចស្វែងរកបុគ្គលិកដែលមានលក្ខណះសម្បត្តិល្អគ្រប់គ្រាន់ឱ្យចូលមកប្រតិបត្តិ ការងារក្នុងតំណែងដែលសា្ថប័នត្រូវការ
ដោយសារតែចំណេះដឹងបុគ្គលិកនៅមានកម្រិត ធ្វើឱ្យសា្ថប័ន
Friday, January 13, 2012
ឈឺក្បាលជាមួយ រឿងនយោបាយនៅកន្លែងធ្វើការ
មនុស្សជាច្រើន ប្រហែលជាឈឺក្បាលជាមួយនឹងរឿងនយោបាយនៅ កន្លែងធ្វើការ វាប្រហែលជាពិបាកក្នុងការចៀសវាង
ព្រោះមិនថានៅ កន្លែង ណាក៏ដោយ មនុស្សតែងតែមានរឿងនយោបាយមកទាក់ទង រហូត។ ចូរអ្នកសង្កេតមើលថា
មិនប្រាកដនោះទេ អ្នកអាចជាមនុស្សម្នាក់ ដែលចូល ប្រឡូកក្នុងហ្គេមនយោបាយនៅកន្លែងធ្វើការក៏អាចថាបាន។
មនុស្សល្អមានសមត្ថភាពតែងតែត្រូវបានគេមើលរំលង ហើយក្នុង មុខតំណែងតួនាទីការងារ
Tuesday, January 3, 2012
ខេត្តព្រះវិហារ
ផែនទីខេត្តព្រះវិហារ |
ខេត្តព្រះវិហារ
ជាខេត្តមួយនៅភាគខាងជើងប្រទេសកម្ពុជា។ ខេត្ត ព្រះវិហារមានទីរួមខេត្តនៅ ភ្នំត្បែង មានជ័យ។
ខេត្តព្រះវិហារ ត្រូវបាន ដាក់ឈ្មោះតាមប្រាសាទព្រះវិហារ។ខេត្តព្រះវិហារស្ថិតនៅក្នុងភូមិសាស្រ្តឧត្តរនៃព្រះរាជាណាចក្រ
កម្ពុជា
នៅឆ្ងាយពីរាជធានីភ្នំពេញចំងាយ៣២០គម, ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ
ភូមិសាស្ត្រដែលមានភាពទូលាយ
សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ
រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។
ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ
និងប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ
ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប
និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង
ខេត្តស្ទឹងត្រែង។ខេត្តព្រះវិហារមានផ្ទៃដីសរុប
១៤.០៣១ គ.ម២ (???) ក្នុងនោះផ្ទៃដីបង្ករបង្កើនផលមានចំនួន ២០.០០០ ហិចតា។
ខេត្តចែកចេញជាំ៧ស្រុករួមមាន៤៩ឃុំដែលមានភូមិសរុប២០៨ភូមិ។
ប្រជាពលរដ្ឋនៅខេត្តព្រះវិហារភាគច្រើនជាជនជាតិខ្មែរនិងមានជន
ជាតិភាគតិច កួយ
មានប្រមាណ២០% មានរបរធ្វើស្រែ ចំការ រកជ័រ
រកវល្លិ៍ លក់ដូរ
និងនេសាទត្រីបន្តិចបន្តួច។ ការងារធ្វើស្រែចំការពុំសូវទទួលបានទិន្នផលខ្ពស់ឡើយ
ព្រោះដោយបងប្អូនធ្វើតាមរបៀបអភិរក្សនិយម
គឺធ្វើស្រែប្រវាសមេឃ។
តំបន់ទេសចរណ៍
ខេត្តព្រះវិហារជាខេត្តមួយសំបូរទៅដោយផលិតផលទេសចរណ៍ច្រើនជាង គេសំរាប់អភិវឌ្ឍ
ដើម្បីទាក់ទាញទេសចរណ៍ឱយមានការចាប់
Subscribe to:
Posts (Atom)