Saturday, August 27, 2011

ការដាំម្រះ


                      បច្ចេកទេសដាំដុះដំណាំម្រះ
បច្ចេកទេសដាំដុះដំណាំម្រះI លក្ខណៈទូទៅ ម្រះ គឺជាប្រភេទដំណាំបន្លែយ៉ាងសាមញ្ញដែលប្រជាជនគ្រប់គ្នា តែងតែបរិភោគ ជាបន្លែក្នុងជីវភាពប្រចាំថ្ងៃ។  ដំណាំម្រះប្រជាជននិយមចូលចិត្តដាំ
គ្រប់រដូវ  វាមានភាពងាយស្រួលក្នុងការដាំដុះព្រមទាំងាយស្រួល​ក្នុងការ                                                                                            
លក់​​នៅលើទីផ្សារ  ​​វាធន់ទ្រាំ​នឹង​សីតុណ្ហភាព ដែលម្រះ អាចលូតលាស់បានល្អនូវចន្លោះ ​​២៥-៣០ អង្សាសេ។   ដូច្នេះ ដើម្បីជួយដល់ប្រជាកសិករបង្កើនទិន្នផលបន្លែ និងជួយបង្កើនសេដ្ឋកិច្ច គ្រួសារកសិករនៅតាមជនបទតាមរយៈការផ្តល់នូវបទពិសោធន៍ និងបច្ចេកទេស មួយ ចំនួនដូចជា របៀបដាំដុះ ស្រោចស្រព ថែរក្សាដំណាំ ដោយខ្លួនឯង និងបច្ចេកទេស សាមញ្ញៗ នូវចំណេះដឹងទូលំទូលាយខាងផ្នែកកសិកម្ម។            

 II បចេ្ចកទេសងាយៗក្នុងការដាំម្រះ        

១. ការរៀបចំដី
  •  ​ភ្ជួរហាលដីអោយស្ងួត ហើយរាស់ប្រមូលយកស្មៅចេញ
  •  ភ្ជួររាស់យ៉ាងតិចឲ្យបាន ៣-៤ សារ
  •  ទទឹង ១ ,២ម៉ែត្រ បណោ្តយទៅតាមស្ថានភាពដី
  •  ចន្លោះជួរ ៨០ សង់ទីម៉ែត្រ ចន្លោះគុម្ព ៥០-៦០ សង់ទីម៉ែត្រ
២. ការជ្រើសរើសរដូវដាំដុះ         ការជ្រើសរើសរដូវដាំដុះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាំដុះដំណាំគ្រប់ ប្រភេទទាំង អស់មិនថា ដំណាំណានោះទេ។ ដោយសារតែ ការដំាដុះនៅរដូវក្តៅ វាមាន បញ្ហាច្រើន ដែលប្រឈមមុខដូចជា កត្តាសត្វល្អិត បាក់តេរី វីរុស និងពពួកផ្សិត។ រដូវកាលសមស្រប សម្រាប់ដំណាំគឺ
  • រដូវរំហើយចាប់ពីខែ តុលា-វិច្ឆិកា ប្រមូលផលដល់ខែ កុម្ភៈ
  • រដូវប្រាំងចាប់ពីខែ ឧសភា-កក្តដា ប្រមូលផល ខែ សីហា
  ៣ . ការជ្រើសរើសពូជ
  • ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
  • ពូជសុទ្ធដែលមានភាគរយដំណុះចាប់ពី ៨៥-៩០ ភាគរយ
  • ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់
  • ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ
៤. ការបណ្តុះគ្រាប់ ដាស់ដំណេកៈ
  • មុនបណ្តុះត្រូវហាលថ្ងៃ១៥​ នាទី  នៅពេលថ្ងៃត្រជាក់
  • ពេលព្រឹកម៉ោង 8 ទៅ ម៉ោង 9 ព្រឹក បើពេលល្ងាច ម៉ោង 4 ល្ងាច
  •  គ្រាប់ពូជត្រូវលាងទឹកឲ្យស្អាត
  • ចំពោះគ្រាប់ពូជត្រាំទឹកក្តៅតិច ៗ ទៅតាមប្រភេទគ្រាប់ពូជ
  •  ផ្អាប់នឹងក្រណាត់ ១ -២ យប់ ដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អ
ចំណាំ: គ្រប់មុខដំណាំទាំងអស់ត្រូវតែដាស់ដំណេក គឺមានន័យថា ត្រូវតែត្រាំទឹកក្តៅ តិចៗ ។ 
ក. ការបណ្តុះក្នុងកន្ទោង
  • ធ្វើកន្ទោងស្លឹកចេក ឬ ស្លឹកត្នោត ថង់បា្លស្ទិចក៏បាន
  • យកជីកំប៉ុស្ត មួយបង្គីលាយដីបី បង្គី យកដីដែលលាយរួចហើយ ដាក់ក្នុងកន្ទោងសឹ្លកចេក
  • បន្ទាប់មកយកគ្រាប់ ចំនួន ២-៣ គ្រាប់ ដាក់ក្នុងកន្ទោង
  • យកដីដែលមានជីជាតិមករោយពីលើស្តើងៗ ដាក់ចំបើងគ្របពីលើ
  • ស្រោចទឹកឲ្យជោគ រយៈពេល ៣ ថ្ងៃ បន្ទាប់មកស្រោចទឹកបន្ត ១ ថ្ងៃម្តង
  • ស្រោចទឹកជីកំប៉ុស្ត ដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ
  • ១០ ថ្ងៃក្រោយ ត្រូវដកកូនដំណាំចេញខ្លះ ទុកតែ ១ ដើម ១ កន្ទោង ដើម្បីឲ្យវាថ្លោសល្អ
ចំណាំ : ប៉េងប៉ោះ ត្រសក់ ត្រប់ ម្ទេស ..... 
ខ ដាំផ្ទាល់ដី     ចំពោះរងដាំ ត្រូវដាក់ជីកំប៉ុស្តលាយដីដំបូកច្របល់អោយសព្វ ទើបយកគ្រាប់ មកដាំ៖
  • ត្រូវដាំអោយចន្លោះជួរនិងចន្លោះគុម្ពសមល្មម
  • បន្ទាប់គ្របចំបើងពីលើដែលកាត់ខ្លីៗ ដើម្បីការពារសំណើមដី
  • ក្រោយមកស្រោចទឹកអោយជោគ
  • ១ សប្តាហ៍ ស្រោចទឹកជីកំប៉ុស្តម្តង
  • កំណត់ចំណាំ : ម្រះ ល្ពៅ ឪឡឹក ... 
  វិធីសាស្រ្តការពារកូនដំណាំ    
  • គ្រាប់ពូជដំណាំទាំងអស់ អាចត្រាំទឹកស្លឹកស្តៅ ដែលផ្សំពីរុក្ខជាតិពុល
  • ប្រើស្បៃការពារដំណាំនូវពេលវាដុះ ពីសត្វល្អិត
  • បាចផេះចង្រ្កានមុនពេលមុនដាំ
  ៥. ងាយៗក្នុងការដាំដុះម្រះ       ចន្លោះគុម្ព 50-60cm ចន្លោះជួរ 80cmចន្លោះរង 50cm    
  •  លើករង ទទឹង ១,២ ម៉ែត្រ បណ្តោយតាមស្ថានភាពដី
  •  មួយរងដាំជាពីរជួរ
  •  លើករងបណ្តោយថ្ងៃទើបល្អ
  •  កាប់រណ្តៅ ដាក់ជីកំប៉ុស្ត ០,៥-១ គីឡូក្រាម ក្នុងមួយរណ្តៅ
  •  ចន្លោះគុម្ពៈ ៥០-៦០ សង់ទីម៉ែត្រ
  • ចន្លោះជួរ ៨០ ម៉ែត្រ
  • ចន្លោះរងមួយ ទៅរងមួយទៀត គឺ ៥០ សង់ទីម៉ែត្រ
III វិធីសាស្រ្តងាយៗ ក្នុងការថែទាំដំណាំ      
 ក. ការគ្របកូនម្រះ       ជាទូទៅការគ្របកូនម្រះជាចាំបាច់គ្រប បន្ទាប់ពីដាំ យើងគ្របកូនដំណាំការពារ កំដៅ ។ គេអាចប្រើ ស្លឹកឈើស្ងួត ចំបើង ក្រណាត់ ប្លាស្ទិច ជាការចំាបាច់។      
 ខ ការជំរះស្មៅ ពូនគល់
  • ជំរះស្មៅ កុំអោយស្មៅដណ្តើមជីជាតិជាមួយដំណាំ
  • បំបាត់ជម្រករបស់សត្វល្អិតផងដែរ
  • ជ្រុំដីអោយដីធូរ ជា្របទឹកបានល្អ ក្រោយដាំ ៧ - ១០ ថ្ងៃ
  • ផ្អាក់ស្រោចទឹក ១ ថ្ងៃ
  • ប្រើចបចក់ ដើម្បីជំរះស្មៅ
  • ធ្វើលើកទី២ នៅពេលត្រប់ជិតចេញផ្កា
        គ.ការស្រោចស្រព           ម្រះជាប្រភេទដំណាំមួយដែលត្រូវការទឹកជាប្រចាំ ហើយស្រោចទឹក មួយថ្ងៃ ពីរដងក្នុងមួយថ្ងៃ។ ប៉ុន្តែនៅពេលម្រះចាប់ផ្តើមចេញផ្កា រហូតដល់ប្រមូលផល វាត្រូវ ការទឹក និងជីជាតិច្រើនជាងពេលដាំ។        
 ​ឃ ការរៀបចំទ្រើង ឬធ្នើរ      ជាទូទៅការដាំម្រះលើករងងាយស្រួលក្នុងការថែទាំស្រោចទឹកបោចស្មៅ និងដាក់ជី៖
  • ងាយស្រួលក្នុងការថែទាំ
    • ក្រោយពេលម្រះផ្លែ១សប្តាហ៍យកក្រដាស់ មកចងរុំផ្លែកុំឲ្យសត្វមកទិចផ្លែ។
    • ងាយស្រួលក្នុងការប្រមូលផល
  IV ការធ្វើជីកំប៉ុស្ត ថ្នាំប៉ូវ និងថ្នាំពុលធម្មជាតិ​ 
១.​ ជីកំប៉ុស្តគោក         
សម្ភារៈ                 កាំបិត ពូថៅ ស្លឹក បង្គោលឈើ ដែកគោល លួសចប         
វត្ថុធាតុដើម    រុក្ខជាតិបៃតងស្រស់ៗ រួមមានៈ ស្លឹកទន្រ្ទាំនខែត្រ សណ្តែកខ្មោច សណ្តែក បាយ ស្លឹកអង្កាញ.....ជាដើម។     លាមកសត្វគ្រប់ប្រភេទរួមមានៈ លាមកគោ ក្របី ជ្រូក មាន់ ទា     កាកសំណល់ផ្ទះបាយមានដូចជា ផេះចង្រា្កន បន្លែ ទឹកបាយ និងកំទេចកំទីផ្ទះបាយផ្សេងៗ របៀបធ្វើ     ទំហំរោងធ្វើតាមលទ្ធភាព ដែលអាចរកវត្ថុធាតុដើមបាន     យកវត្ថុធាតុទាំងអស់កាប់អោយតូចល្អិត     បន្ទាប់មកទៀត ត្រូវដាក់វត្ថុស្ងួតមុនដូចជា ចំបើង ស្លឹកឈើស្ងួត     បន្ទាប់មកដាក់លាមកសត្វក្រាលពីលើ ហើយស្រោចទឹក     ដាក់រុក្ខជាតិស្រស់ក្រាលម្តង​​ទៀត បន្ទាប់មកដាក់កាកសំណល់ផ្ទះបាយ     ចុងក្រោយដាក់លាមកសត្វម្តងទៀត ក្រោយៗ ទៀតធ្វើដូចគ្នាបាន។     ឧស្សាហ៍ស្រោចទឹកមួយសប្តាហ៍ម្តង ចំពោះរដូវវស្សា តែចំពោះរដូវ ប្រាំងត្រូវស្រោចទឹក ២ ទៅ ៣ ម្តងក្នុងមួយសប្តាហ៍ ប្រសិនបើ ទឹកមិន បានគ្រប់គ្រាន់ទេ វាមិនងាយរលួយទេ។     ត្រូវកាយច្របល់មួយសប្តាហ៍ម្តង ដោយទុករយៈពេល ៣ ទៅ ៦ ខែទើប ប្រើប្រាស់បាន។  
 របៀបប្រើប្រាស់     ការប្រើប្រាស់ជីកំប៉ុស្ត អាចដាក់ទា្រប់បាត មុនពេលដាំដំណាំ ១៨ តោនក្នុង មួយហិចតា។     ដាក់បំប៉នក៏បាន នៅពេលដំណាំលូតលាស់ 
២. ជីកំប៉ុស្តទឹក       សម្ភារ               ពាងទឹក គំរបពាង ឈើប្រដាប់កូរ         
វត្ថុធាតុដើម     លាមកសត្វ               : ៥ គីឡូក្រាម     ទឹកនោមមនុស្សសត្វ     : ៣​ លីត្រ     
ទឹក :​ ២០ លីត្រ     រុក្ខជាតិស្រស់បៃតង : ១០ គីឡូក្រាម         
របៀបធ្វើ
  •  កាប់ចិញ្រ្ចំរុក្ខជាតិអោយម៉ដ្ឋ ដាក់ក្នុងពាងទឹក
  •  ដាក់លាមកសត្វពីរខាងលើ ហើយចាក់ទឹកធម្មតាចូល គ្របអោយជិត
  •  ដាក់ក្រោមម្លប់ឈើជាការស្រាច
  •  ៧ ថ្ងៃកូរម្តង ដើម្បីអោយខ្យល់ចេញចូលឆាប់កាច់។
  • រក្សាទុករយៈពេល ១៥ ថ្ងៃក្បាលត្រីរលួយអស់នៅសល់តែទឹកពណ៌ ប្រផេះ មានក្លិនខ្មោះៗ សញ្ញានេះ បង្ហាញថា ទឹកជីអាចប្រើប្រាស់បាន។
ការប្រើប្រាស់
  •  ទឹកជី ២​ កំប៉ុងទឹកដោះគោលាយទឹកធម្មតា ១៥ លីត្រ
  •  ប្រសិទិ្ធភាព លើបន្លែដូចជា​ ត្រប់ ត្រសក់ ប៉េងប៉ោះ ត្រកួន ស្ពៃ ...
       ៣. ថ្នាំប៉ូវពីរុក្ខជាតិ     ចេកទុំ :២ គីឡូកា្រម     ល្ហុងទុំ :២ គីឡូកា្រម    
 ល្ពៅទុំ  :២ គីឡូកា្រម     ខ្នុរទុំ  :២ គីឡូកា្រម     ស្ករ :១ គីឡូកា្រម 
របៀបធ្វើ     ចិញ្ច្រំឬ ចិតផ្លែឈើច្របាច់អោយម៉ត់     ដាក់ក្នុងពាង ដាក់ស្ករ ចាក់ទឹកត្រាំ បិទគំរបទុកក្រោមម្លប់     ផ្អាប់ទុករយៈពេល៧ថ្ងៃ កូរវាម្តង   

V ការប្រើប្រាស់ជី ដំណាំម្រះត្រូវការជីច្រើនដំណាក់កាលៈ
  • ការប្រើប្រាស់ជីទាំងពីរប្រភេទ
  •     មុនពេលដាំ​​​​ ដាក់ទ្រាប់បាត ប្រើជីកំប៉ុស្តគោក ១០-១៥ តោន ប៉ុន្តែបើមួយម៉ែត្រការ៉េ ប្រើ ២ គីឡូក្រាម
  •  ក្រោយដាំរយៈពេល ៧ ថ្ងៃ ប្រើជីកំប៉ុស្តទឹកលាយល្បាយទឹកស្មើគ្នា
  •  ៣ សប្តាហ៍ក្រោយដាំបំប៉នជីកំប៉ុស្តគោក ១០ តោន ដាក់តាមចន្លោះគុម្ពលុបដីអោយជិត ហើយស្រោច ទឹកអោយជោគ
  • ចុងក្រោយប្រើកំប៉ុស្តទឹក ៧ ថ្ងៃម្តង ដើម្បីជួយអោយម្រះចេញផ្កា បានច្រើន
VI ការគ្រប់គ្រង និងកំចាត់សត្វល្អិត សត្វល្អិតលើដំណាំម្រះ
  • ដង្កូវចោះផ្លែ : វាតែងតែស៊ីចោះចូលទៅក្នុងផ្លែធ្វើអោយផ្លែម្រះស្អុយរលួយ។
      យើងអាចធ្វើស្រោមវា ដើម្បីការពារផ្លែម្រះពីសត្វល្អិតបាន​
  •  ស្រោមម្រះ​ យើងអាចធ្វើពីរក្រដាស់​ស រឺ ក្រដាស​កាសែត​
  •  យើងអាចធ្វើស្រោមពីរស្លឹកដូង រឺ ស្លឹកតោ្នតក៏បាន
        វិធានការការពារមាន៤ យ៉ាងក្នុងការកំចាត់សត្វល្អិត        
 ១. វិធីសាស្រ្តដំាដុះ
  •  ប្រើប្រាស់ពូជធន់ គ្មានជម្ងឺ
  •  ផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងវង
  •  ដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល
  •  ដាំចំរុះនៃរុក្ខជាតិដែលមានក្លិនឆួលខ្លាំង
២. វិធីសាស្រ្តកំចាត់ដោយដៃ វិធីសាមញ្ញៗ ក្នុងការកំចាត់សត្វល្អិតនានា គឺ អនុវត្តន៍ដោយដៃប្រើសំណាញ់ អង្គប់ និងអន្ទាក់ភ្លើង។ សត្វល្អិតខ្លះៗ អាចបេះវាចេញដោយដៃ ហើយសំលាប់វាចោល បាន។ 
៣.វិធីជីវសាស្រ្ត ជាការកំចាត់សត្វល្អិត និងជម្ងឺតាមរយៈការប្រើប្រាស់ ប្រេដាទ័រ ប៉ារ៉ាស៊ីត ឬ ពួក ផ្សិតបង្ករោគ។ ពួកមានប្រយោជន៍មួយចំនួនដូចជា ពីងពាង ខ្មូតដី កន្ទុំរុយ ឪម៉ាល់ ជាដើម។ 
៤ វិធីសាស្រ្តកំចាត់សត្វល្អិតដោយ ថ្នាំពុលគីមី និងធម្មជាតិ         
ក ថ្នាំពុលគីមី        ការកំចាត់សត្វល្អិតដោយប្រើថ្នាំពុលគីមីមិនគួរប្រើប្រាស់វាទេ ព្រោះវាធើ្វ អោយងាប់នូវសត្វមានប្រយោជន៍ និងប៉ះពាល់ដល់សុខភាពទាំងអ្នកប្រើប្រាស់ និងអ្នក ហូប ជាពិសេសនោះ ខូចបរិស្ថានមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែយើងអាចប្រើថ្នាំពុលធម្ម ជាតិបាន។         
ខ ថ្នាំពុលធម្មជាតិ         វត្ថុធាតុផ្សំ
  • សំបកស្តៅ           :៣ គីឡូក្រាម
  • រំដេង                 :,៥ គីឡូក្រាម
  • ស្លឹកផ្លែស្លែង         :៣ គីឡូក្រាម
  • ថ្នាំជក់                 :,៥ គីឡូក្រាម
  • ម្ទេស                  :៣ គីឡូក្រាម
  • ក្រូចឆ្មា                :៥០ក្រាម
  • ទឹកនោមមនុស្ស និងសត្វ :៤​លីត្រ
របៀបធ្វើ ហាន់វត្ថុធាតុផ្សំអោយល្អិត ដាក់ក្នុងពាងដែលមានចំណុះ ៣០០លីត្រ និងទឹក នោម ៤លីត្រ ដាក់ផ្អាប់ជាមួយគ្នាក្នុងពាងនេះ រយៈពេល ២០ ៣០ថ្ងៃ អាចប្រើ ប្រាស់ បាន។ របៀបប្រើប្រាស់ ទឹកថ្នាំ ១ លីត្រលាយទឹក ១៨ លីត្របាញ់លើរុក្ខជាតិរងការបំផ្លាញនោះ។         
 VII ការប្រមូលផល ការប្រមូលផល 
  • ការប្រមូលផលម្រះមានរយៈពេលខុសគ្នាទៅតាមប្រភេទ និងពូជរបស់វា។
  • ម្រះ អាយុអាចប្រមូលផល ៥០ ថ្ងៃ អាស្រ័យទៅលើការថែ ទាំ ជាពិសេសការកាត់ស្លឹកចាស់ចោលដាក់ជីបន្ថែម និងស្រោចទឹក។
  • ដោយប្រើកន្រ្តៃកាត់ ទើបមិនប៉ះពាល់ផ្លែ
របៀបទុកពូជម្រះ
  • ពេលម្រះផ្លែតូចៗត្រូវរកក្តិបម្រះណាដែលមានផ្លែថ្លោសល្អ ៗ ពេលម្រះពេញក្តិបក ប៉ុនម្រាមដៃច្រកក្នុងឡុកក្រដាស។
  • ការច្រកថង់ប្លាស្ទិចនាំឲ្យជប់ញើសធ្វើឲ្យផ្លែម្រះប្រេះក្រឡារលួយ។
  • លុះដល់ផ្លែម្រះទុំល្មម គ្រាប់សំបុរផ្កាឈូក ទើបបេះទុកសម្រាប់ធ្វើពូជ។
  • សូមកុំទុកឲ្យម្រះទុំពេក ព្រោះពេលដាំ សារក្រោយធ្វើឲ្យពូជក្លាយ ដោយចង្អូរក្រ ឡាម្រះទៅជាញឹកពូជមានក្រឡាញឹក ជាពូជ មិនល្អ ។
  • ដើម្បីសំគាល់ថាផ្លែម្រះមានគា្រប់ពណ៌ផ្កាឈូក ច្របាច់ ផ្លែមើលបើលឺសូរ ប្រោះ គឺផ្លែម្រះនោះល្មមបេះធ្វើពូជតែបើ ជ្រលច្របាច់ទៅលឺ ព្រួក ។
  • ផ្លែម្រះដែលបេះបានមកពុះយកគ្រាប់លាងទឹក សំដិលទុកក្នុងម្លប់ ២ ទៅ ៣ ថ្ងៃ(កុំហាលថ្ងៃក្តៅ ធ្វើអោយគ្រាប់ ស្វិតដាំលែងដុះ) រួចដេរ ថង់ក្រណាត់ច្រក សំដិលទុក ចំពោះគ្រាប់ម្រះដែលបេះភ្លាមយក មកដាំភ្លាម ក៏បានផលល្អដូច គ្រាប់ទុកបានយូរ តែកុំឲ្យហួសពី ១ ឆ្នាំ ។

No comments:

Post a Comment