Saturday, August 27, 2011

ការដាំត្រប់


បច្ចេកទេសដាំដុះដំណាំត្រប់
១ លក្ខណៈទូទៅ     ត្រប់ គឺជាប្រភេទដំណាំបដែលប្រជាជននៅ​លើពិភពលោក តែងតែស្គាល់ និងប្រើប្រាស់ ធ្វើម្ហូបអាហារប្រចាំថ្ងៃ ។ មានប្រជាប្រិយបំផុត ចាប់ពីដើមសតវត្សទី ១៦ មកម៉េះ ។
តាមការស្រាវជ្រាវបានបង្ហាញថា ដំណាំត្រប់មានប្រភពកំណើតពីតំបន់អាស៊ីដូចជា ប្រទេសចិន ឥណ្ឌា និងទី្វបអហ្រិ្វច ។ ដំណាំត្រប់មានច្រើនប្រភេទដូចជា ត្រប់ពុតញង ត្រប់ស្រួយ ត្រប់ខា ត្រប់ពងមាន់ ត្រប់វែងពណ៌ស្វាយ ត្រប់សណ្តាយមានពណ៌ប្រផេះ ឬពណ៌បៃតង ៕ នៅប្រទេសកម្ពជា ត្រប់ជាប្រភេទបន្លែមួយយ៉ាងសាមញ្ញ​ដែលប្រជាជនគ្រប់គ្នា តែងតែបរិភោគជាបន្លែប្រចាំថ្ងៃ ។ ដោយសារតែត្រប់ មានភាពងាយស្រួលក្នុងការដាំដុះព្រមទាំងាយស្រួល​ក្នុងការលក់​​នៅលើទីផ្សារ ​​។ តាមការស្រាវជ្រាវរបស់អង្គការ FAO​ ក្នុងឆ្នាំ ១៩៧២ បានឲ្យដឹងថា ក្នុងត្រប់ទម្ងន់ ១០០ ក្រាម ដែលយើងបានបរិភោគ វាផ្តល់ សារធាតុចិញ្ចឹមសម្រាប់សរីរាង្គកាយដូចជា ថាមពល ទឹក ប្រូតេអ៊ីន កាបូនអ៊ីដ្រាត កាលស្យូម ប៉ូតាស្យូម ផូស្វ័រ ដែក និងវីតាមីន B1,B2 ។ ២ អំពីបរិស្ថាន ក អាកាសធាតុ ដំណាំត្រប់គ្រប់ប្រភេទឆាប់ទទួលរងនូវ ឥទ្ធិពលពីការប្រែប្រួលអាកាសធាតុ ។ ប្រសិនបើសីតុណ្ហភាពប្រចាំថ្ងៃជាមធ្យមចន្លោះពី ​​២៥-៣៥ អង្សាសេនោះនឹងធ្វើ អោយដំណាំ ដុះលូតលាស់ល្អព្រមទាំងផ្តល់ទិន្នផលខ្ពស់។  ខ អំពីដី ត្រប់ គឺជាប្រភេទដំណាំមួយ ដែលអាចដុះលូតលាស់បានលើដីស្ទើគ្រប់ប្រភេទ ។ ប្រភេទដីដែលសមស្របសម្រាប់ដំណាំនេះ ដីឥដ្ឋល្បាយ និងដីល្បាយខ្សាច់ដែលមាន Ph= ៥ -៧។ វាធ្វើអោយត្រប់ផ្តល់ទិន្នផលខ្ពស់ ។ ៣ បចេ្ចកទេសងាយៗក្នុងការដាំត្រប់       ក. ការរៀបចំដី ដំបូងភ្ជួររាស់ប្រមូលយកស្មៅចេញ កាកសំណល់ដំណាំចាស់ៗ យកទៅដុត ឬ យកចេញ ពីចំការ បន្ទាប់មកភ្ជួររាស់ហាលដី រយៈពេល៥ ទៅ ៧ ថ្ងៃ ដើម្បីអោយស្មៅងាប់និង កំចាត់ពពួកសត្វល្អិតចង្រៃផ្សេងៗ នៅក្នុងដី ក្រោម មកទើបរាស់បំបែកដីអោយម៉ត់ និងកៀរអោយស្មើ និងលើករងកំពស់ ២៥ ទៅ ៣០ សង់ទីម៉ែត្រ យោងទៅតាមស្ថាន ភាពដី ។ គុណសម្បត្តិនៃការរៀបចំដី
  • បំផ្លាញ
    ជម្រកសត្វល្អិត និងសំលាប់សត្វល្អិត
  • ដើម្បីឲ្យដីធូរមានខ្យល់ចេញចូល
  • បន្ទាប់មកភ្ជួររាស់សារជាថ្មី ដើម្បីបំបែកដីម៉ដ្ឋ
  • ងាយស្រួលក្នុងការលើករង
  • កាត់បន្ថយការកើតជម្ងឺ បាក់តេរី វីរុស ផ្សិត
    គុណវិបតិ្តមិនបានរៀបចំដី
    • បង្កលក្ខណៈងាយស្រួលដល់ ពពួកសត្វល្អិតបង្កកំណើត
    • ងាយកើតជម្ងឺ បាក់តេរី វីរុស ផ្សិតផងដែរ
    • ដីមិនមានខ្យល់ចេញចូល ស្មៅច្រើន
ខ. ការជ្រើសរើសរដូវដាំដុះ         ការជ្រើសរើសរដូវដាំដុះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាំដុះដំណាំគ្រប់ ប្រភេទទាំង អស់មិនថា ដំណាំណានោះទេ។ ដោយសារតែ ការដំាដុះនៅរដូវក្តៅ វាមាន បញ្ហាច្រើន ដែលប្រឈមមុខដូចជា កត្តាសត្វល្អិត បាក់តេរី វីរុស និងពពួកផ្សិត។ រដូវកាលសមស្រប សម្រាប់ដំណាំគឺ
  • រដូវរំហើយចាប់ពីខែ តុលា-វិច្ឆិកា ប្រមូលផលដល់ខែ កុម្ភៈ
  • រដូវប្រាំងចាប់ពីខែ ឧសភា-កក្តដា ប្រមូលផល ខែ សីហា
គ . ការជ្រើសរើសពូជ
  • ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
  • ពូជសុទ្ធមានភាគរយដំណុះពី ៨៥-៩០ ភាគរយ
  • ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់
  • ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ
ឃ. ការបណ្តុះគ្រាប់ ដាស់ដំណេកៈ
  • មុនបណ្តុះត្រូវហាលថ្ងៃ១៥​នាទី
  • គ្រាប់ពូជត្រូវលាងទឹកឲ្យស្អាត
  • ផ្អាប់នឹងក្រណាត់ ១ -២យប់
  • ដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អ
ក. ការបណ្តុះក្នុងកន្ទោង
  • ធ្វើការកន្ទោងស្លឹកចេក ឬ ស្លឹកត្នោត
  • យកជីកំប៉ុស្ត មួយបង្គីលាយដីបី បង្គី
  • ឃ្លាំងចំណេះដឹង សម្រាប់ប្រជាកសិករ                                                                                       
  • យកដីដែលលាយរួចហើយ ដាក់ក្នុងកន្ទោងសឹ្លកចេក
  • បន្ទាប់មកយកគ្រាប់ ចំនួន ២-៣ គ្រាប់ ដាក់ក្នុងកន្ទោង
  • យកដីដែលមានជីជាតិមករោយពីលើស្តើងៗ ដាក់ចំបើងគ្របពីលើ
  • ស្រោចទឹកឲ្យជោគ រយៈពេល ៣ ថ្ងៃ បន្ទាប់មកស្រោចទឹកបន្ត ១ ថ្ងៃម្តង
  • ស្រោចទឹកជីកំប៉ុស្ត ១ សប្តាហ៍ម្តង ដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ
  • ១០ ថ្ងៃក្រោយ ត្រូវដកកូនដំណាំចេញខ្លះ ទុកតែ ១ ដើម ១ កន្ទោង ដើម្បីឲ្យវាថ្លោសល្អ
ខ បណ្តុះផ្ទាល់ដី       ចំពោះថ្នាល់បណ្តុះ ត្រូវដាក់ជីកំប៉ុស្តលាយដីដំបូកច្របល់អោយសព្វ ទើបយកគ្រាប់មកបណ្តុះ។
  • ត្រូវបណ្តុះអោយរង្វើលល្មម
  • បន្ទាប់មករោយដីគ្របពីលើ និងចំបើង ដែលកាត់ខ្លីៗ ដើម្បីការពារសំណើមដី
  • ក្រោយមកស្រោចទឹកអោយជោគ
  • ១ សប្តាហ៍ ស្រោចទឹកជីកំប៉ុស្តម្តង
វិធីសាស្រ្តការពារកូនដំណាំ
  • គ្រាប់ពូជដំណាំទាំងអស់ អាចត្រាំទឹកស្លឹកស្តៅ ដែលផ្សំពីរុក្ខជាតិពុល
  • ប្រើស្បៃការពារកូនដំណាំនូវពេលវាដុះ ពីសត្វល្អិត
  • បាចផេះចង្កានមុនពេលសាប ឬ បណ្តុះ
គ. ងាយៗក្នុងការដាំដុះត្រប់
  • លើករង ទទឹង ១,២ ម៉ែត្រ បណ្តោយតាមស្ថានភាពដី
  • លើករងជាពីរជួរក្នុងមួយរង
  • លើករងបណ្តោយថ្ងៃទើបល្អ
  • កាប់រណ្តៅ ដាក់ជីកំប៉ុស្ត ០,៥-១ គីឡូក្រាម ក្នុងមួយរណ្តៅ
  • ចន្លោះគុម្ពៈ ៧០-៨០ សង់ទីម៉ែត្រ
  • ចន្លោះជួរ ១ ម៉ែត្រ
  • ចន្លោះរងមួយ ទៅរងមួយទៀត គឺ ៤០ សង់ទីម៉ែត្រ
៤ វិធីសាស្រ្តងាយៗ ក្នុងការថែទាំដំណាំ ក.ការជំរះស្មៅ ពូនគល់
  • ជំរះស្មៅ កុំអោយស្មៅដណ្តើមជីជាតិជាមួយដំណាំ
  • បំបាត់ជម្រករបស់សត្វល្អិតផងដែរ
  • ជ្រុំដីអោយដីធូរ ជា្របទឹកបានល្អ ក្រោយដាំ ៧ - ១០ ថ្ងៃ
  • ផ្អាក់ស្រោចទឹក ១ ថ្ងៃ
  • ប្រើចបចក់ ដើម្បីជំរះស្មៅ
  • ធ្វើលើកទី២ នៅពេលត្រប់ជិតចេញផ្កា
  ខ ការស្រោចស្រព       ត្រប់ជាប្រភេទដំណាំមួយដែលត្រូវការទឹកជាប្រចាំ ហើយស្រោចទឹក មួយថ្ងៃ ពីរដងក្នុងមួយថ្ងៃ។ ប៉ុន្តែនៅពេលត្រប់ចាប់ផ្តើមចេញផ្កា រហូតដល់ប្រមូលផល វាត្រូវ ការទឹកច្រើនជាងពេលដាំ។ ៥ ការប្រើប្រាស់ជីដំណាំត្រប់ត្រូវការជីច្រើនដំណាក់កាលៈ
  • មុនពេលដាំ​​​​ ដាក់ទ្រាប់បាត ប្រើជីកំប៉ុស្តគោក ១០-១៥ តោន ប៉ុន្តែបើមួយម៉ែត្រការ៉េ ប្រើ ២ គីឡូក្រាម
  • ក្រោយដាំរយៈពេល ៧ ថ្ងៃ ប្រើជីកំប៉ុស្តទឹកលាយល្បាយទឹកស្មើគ្នា
  • ៣ សប្តាហ៍ក្រោយដាំបំប៉នជីកំប៉ុស្តគោក ១០ តោន ដាក់តាមចន្លោះគុម្ពលុបដីអោយជិត ហើយស្រោច ទឹកអោយជោគ
  • ចុងក្រោយប្រើកំប៉ុស្តទឹក ៧ ថ្ងៃម្តង ដើម្បីជួយអោយត្រប់ចេញផ្កា បានច្រើន
៦ ការគ្រប់គ្រង ការកំចាត់សត្វល្អិត និងជម្ងឺ         វិធានការការពារមាន៤ យ៉ាងក្នុងការកំចាត់សត្វល្អិត ក. វិធីសាស្រ្តដំាដុះ
  • ប្រើប្រាស់ពូជធន់ គ្មានជម្ងឺ
  • ផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងរង
  • ដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល
  • ដាំចំរុះដែលមានក្លិនឆួលខ្លាំង
ខ. វិធីសាស្រ្តកំចាត់ដោយដៃ វិធីសាមញ្ញៗ ក្នុងការកំចាត់សត្វល្អិតនានា គឺ អនុវត្តន៍ដោយដៃប្រើសំណាញ់ អង្គប់ និងអន្ទាក់ភ្លើង។ សត្វល្អិតខ្លះៗ អាចបេះវាចេញដោយដៃ ហើយសំលាប់វាចោល បាន។ គ.វិធីជីវសាស្រ្តជាការកំចាត់សត្វល្អិត និងជម្ងឺតាមរយៈការប្រើប្រាស់ ប្រេដាទ័រ ប៉ារ៉ាស៊ីត ឬ ពួក ផ្សិតបង្ករោគ។ ពួកមានប្រយោជន៍មួយចំនួនដូចជា ពីងពាង ខ្មូតដី កន្ទុំរុយ ឪម៉ាល់ ជាដើម។ ឃ វិធីសាស្រ្តកំចាត់សត្វល្អិតដោយ ថ្នាំពុលគីមី និងធម្មជាតិ         ១ ថ្នាំពុលគីមី         ការកំចាត់សត្វល្អិតដោយប្រើថ្នាំពុលគីមីមិនគួរប្រើប្រាស់វាទេ ព្រោះវាធើ្វ អោយងាប់នូវសត្វមានប្រយោជន៍ និងប៉ះពាល់ដល់សុខភាពទាំងអ្នកប្រើប្រាស់ និងអ្នក ហូប ជាពិសេសនោះ ខូចបរិស្ថានមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែយើងអាចប្រើថ្នាំពុលធម្ម ជាតិបាន។           ២ ថ្នាំពុលធម្មជាតិ         វត្ថុធាតុផ្សំ
  • សំបកស្តៅ           :៣ គីឡូក្រាម
  • រំដេង                   :០,៥ គីឡូក្រាម
  • ស្លឹកផ្លែស្លែង                 :៣ គីឡូក្រាម
  • ថ្នាំជក់                           :០,៥ គីឡូក្រាម
  • ម្ទេស                   :៣ គីឡូក្រាម
  • ក្រូចឆ្មា                :៥០ក្រាម
  • ទឹកនោមមនុស្ស និងសត្វ :៤​លីត្រ
របៀបធ្វើ ហាន់វត្ថុធាតុផ្សំអោយល្អិត ដាក់ក្នុងពាងដែលមានចំណុះ ៣០០លីត្រ និងទឹក នោម ៤លីត្រ ដាក់ផ្អាប់ជាមួយគ្នាក្នុងពាងនេះ រយៈពេល ២០ ៣០ថ្ងៃ អាចប្រើ ប្រាស់ បាន។ របៀបប្រើប្រាស់ ទឹកថ្នាំ ១ លីត្រលាយទឹក ១៨ លីត្របាញ់លើរុក្ខជាតិរងការបំផ្លាញនោះ។ ជម្ងឺ ក ក្រុមជម្ងឺផ្សិត រលួយកូន អុចស្លឹកពណ៌ត្នោត ស្ងួតដើមរលួយឬស វិធានការការពារ  ត្រូវបាចកំបោររសកសិកម្ម ចំនួន ២៥០គីឡូក្រាមក្នុងមួយហិចតា ឬក៏បាចផេះក៏បាន ខ ក្រុមវីរុសវាកើតឡើងដោយមានភា្នក់ងារចម្លងដូចជា មមាចជញ្ជក់ស្លឹក ចៃជញ្ជក់ស្លឹក និងដើម   វិធីការពារ និងកំចាត់សត្វល្អិតដែលជាភ្នាក់ងារចម្លងរោគទាំងអស់នេះ។   សត្វល្អិតលើដំណាំត្រប់                             ដង្កូវស៊ីរូងដើម                             ដង្កូវហ្វូង                             ដង្កូវមូរស្លឹក                             អណើ្តកមាស វិធីការពារ ប្រើវិធីសាស្រ្តទាំង៤ ខាងលើ។ ៧ ការប្រមូលផល
  • ការប្រមូលផលត្រប់មានរយៈពេលខុសគ្នាទៅតាមប្រភេទ និងពូជរបស់វា។
  • ត្រប់វែងពណ៌ស្វាយ អាយុអាចប្រមូលផល ៧០ ថ្ងៃ អាស្រ័យទៅលើការថែ ទាំ ជាពិសេសការកាត់ស្លឹកចាស់ចោលដាក់ជីបន្ថែម និងស្រោចទឹក។
  • បេះដោយប្រើកន្រ្តៃកាត់ ទើបមិនប៉ះពាល់ផ្លែត្រប់

No comments:

Post a Comment