![]() |
ផែនទីខេត្តព្រះវិហារ |

តំបន់ទេសចរណ៍
ខេត្តព្រះវិហារជាខេត្តមួយសំបូរទៅដោយផលិតផលទេសចរណ៍ច្រើនជាង គេសំរាប់អភិវឌ្ឍ
ដើម្បីទាក់ទាញទេសចរណ៍ឱយមានការចាប់
អារម្មណ៍ និងមកកំសាន្ត។ ប៉ុន្តែមានចំនុចលំបាកជាច្រើនដែលធ្វើឱយវិស័យទេសចរណ៍មានការ ធ្លាក់ចុះនិងរាំងស្ទះដល់ការអភិវឌ្ឍនោះគឺគ្មានមធ្យោបាយគ្រប់ គ្រាន់សំរាប់ធ្វើការផ្សព្វផ្សាយលើឆាកអន្តរជាតិឱយទូលំទូលាយ ប៉ុន្តែប្រាសាទព្រះវិហារវិញក៏បានបើកឱយភ្ញៀវជាតិ អន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករ។ នាពេលបច្ចុប្បន្ន ខេត្តព្រះវិហារមានសន្តិសុខល្អគ្រប់គ្រាន់សម្រាប់ឱយភ្ញៀវទេសចរណ៍ មកទស្សនា។

ប្រាសាទព្រះវិហារមានទីតាំងនៅភូមស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត
នៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់ប្រទេសថៃ។ ភ្នំនេះមានកំពស់៧៤០ម ធៀបកំពស់ទឹកសមុទ្រ។ ដោយមានផ្ទៃក្រលា៨០០ម៤០០ម ចំនោតខ្លាំងពីទឹកដីកម្ពុជានិងរាងទេរទៅរកទឹកដីប្រទេសថៃ ប្រាសាទព្រះវិហារមានចំងាយផ្លូវ៤០៥គមពីភ្នំពេញនិង១០៨គមពីទីរួម ខេត្តព្រះវិហារ។
ប្រាសាទបាកាន ឬព្រះខ័ន
មានទីតាំងស្ថិតនៅភូមិតាសែងឃុំរណសិរ្ស ស្រុកសង្គមថ្មី នៅជិតព្រំប្រទល់ខេត្តកំពង់ធំនិងសៀមរាប ស្ថិតនៅភាគនិរតីចំងាយចំនួន១០៥គម
ពីទីរួមខេត្ត។ ប្រាសាទបាកានមានក្បូរក្បាច់រចនាប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្ត ដែរតែកសាងមុនពេលលើករាជធានីទៅអង្គរវត្ត។ ប្រាសាទបាកានមានឈ្មោះដើមហៅថាជ័យស្រីប្រាសាទនេះកសាងដោយព្រះបាទ សុរិយវរ្ម័នទី១ (គស១០០២១០៥០) លើបូជនីយដ្ឋានចាស់របស់ព្រះបាទយសោវរ្ម័នទី១ និងមានបន្ថែមរចនាបថមុខ៤ខ្លះដោយព្រះបាទជ័យវរ្ម័នទី៧មុនពេល ឡើងគ្រងរាជនៅអង្គរ (គស១១៨១)ដែលព្រះអង្គបានកសាងប្រាសាទនេះដើម្បីតំកល់អដ្ឋិធាតុ ញាតិវង្សនិងព្រះបរមគ្រូរបស់ព្រះអង្គ។
ប្រាសាទកោះកេរ្តិ៍
មានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ ស្រុកគូលែន ស្ថិតនៅជិតព្រំប្រទល់ខេត្តសៀមរាប
មានចំងាយ៧២គម ពីទីរួមខេត្ត។
ក្រុមប្រាសាទកោះកេរ្តិ៍មានប្រាសាទព័ទ្ធជុំវិញចំនួន៣៨ប្រាសាទដែល មានចំងាយពីប្រាសាទមួយទៅប្រាសាទមួយពី២ទៅ៥គម។ ប្រាសាទកោះកេរ្តិ៍កសាង(៩២១៩៤២) ដោយព្រះបាទជ័យវរ្ម័នពី៤ប្រាសាទនេះស្ថិតនៅ៨០គមនៃទិសឥសានអង្គរ ធំ។ ប្រាសាទនេះមានលក្ខណៈជាប្រាសាទភ្នំមាន៧ថ្នាក់កំពស់៣៥ម។
![]() |
ផែនទីខេត្តព្រះវិហារ |
ប្រាសាទក្រពុំឈូក
ប្រាសាទក្រពុំឈូកមានចំងាយ៤០គមពីទីរួមខេត្តស្ថិតនៅឃុំរំដោះស្រុករវៀង។
ប្រាសាទអ្នកបួស
ប្រាសាទខ្លា
ប្រាសាទភ្នំព្រលាន
No comments:
Post a Comment