Tuesday, November 15, 2011

ការដាក់ពាក្យចូលធ្វើការ

ការត្រៀមខ្លួនបំពេញពាក្យចូលធ្វើការងារ  

មនុស្សមួយចំនួយតែងតែគិតថា គ្រាន់តែបំពេញពាក្យចូលធ្វើការតើវា ពិបាកប៉ុណ្ណា? គ្រាន់តែសរសេរទៅតាមចំណុចដែលគេសួរក៏រួចបាត់ទៅ ហើយ មិនឃើញពិបាកអ្វីផង! ហេតុអ្វីត្រូវផ្តល់ភាពសំខាន់ជាពិសេស?

               ពុទ្ធោ!..តើអ្នកដឹងទេថា ពាក្យចូលធ្វើការប្រៀបដូចជាច្រកដែលធ្វើ ឱ្យក្រុមហ៊ុនស្គាល់ពីចរិតធម្មជាតិរបស់អ្នក។ ដូច្នេះហើយ ការបំពេញពាក្យ ចូលធ្វើការបានល្អវាស្មើនឹងទទួលបានភាពជោគជ័យពាក់កណ្តាលហើយ។

សារៈសំខាន់នៃពត៌មាន

ចំណេះជាអាហារ ប្រាជ្ញាជាអាវុធ

ក្រោយពីរៀនចប់ហើយ ការដាក់ពាក្យចូលធ្វើការងារអាចចាត់ទុកជា ចំណុចសំខាន់មួយទៀតនៃជីវិត។ មនុស្សភាគច្រើនប្រហែលជាកំពុង ព្យាយាមស្វែងរកការងារធ្វើយ៉ាងសស្រាក់សស្រ៊ាំ និងមានការងារក្នុងក្តី ស្រម៉ៃដែលចង់ធ្វើនៅក្នុងចិត្ត រួមទាំងអ្នកដែលមានបទពិសោធន៍ក្នុងការធ្វើ ការខ្លះរួចមកហើយ ប៉ុន្តែកំពុងគិតចង់ប្តូរការងារថ្មី។ ចន្លោះពេលនេះ អាច ចាត់ទុកថាជាឱកាសល្អក្នុងការសម្លឹងរកការងារដែលត្រូវនឹងជំនាញ និងការងារដែលខ្លួនពេញចិត្ត។